ព័ត៌មានអន្តរជាតិ

សហរេដ្ឋអាមេរិក នឹងដាក់ឲ្យប្រើប្រាស់ វ៉ាក់សាំង Johnson and Johnson ឡើងវិញ

វ៉ាស៊ីនតោន ៖ និយតករផ្នែកសុខភាពកំពូលបានឲ្យដឹង កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក អាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Johnson and Johnson បានភ្លាមៗ ដោយបញ្ឈប់ការ ឈប់រយៈពេល១០ថ្ងៃ ដើម្បីស៊ើបអង្កេតពីការចាក់វ៉ាក់សាំង ទៅនឹងករណីបង្កឲ្យមាន ការកកឈាមដ៏កម្រ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ហៅកាត់ថា (CDC) និងក្រសួង ចំណីអាហារ និងឱសថ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេនឹងព្រមានពីហានិភ័យ នៃរោគសញ្ញាដែលអាចបណ្តាល ឱ្យស្លាប់ដែលទាក់ទង នឹងការកកឈាមធ្ងន់ធ្ងរ និងប្លាស្មាទាបនៅក្នុងឈាម ដែលការពិតមាននៅក្នុងខ្លួ នអ្នកទទួលការចាក់ថ្នាំ ។

មន្រ្តីជាន់ខ្ពស់របស់ FDA របស់សហរដ្ឋអាមេរិក បាន បញ្ជាក់ថា ការសម្រេចចិត្តនេះ មានប្រសិទ្ធភាពភ្លាមៗ ដោយបានដោះស្រាយពីការជំទាស់ កាលពីព្រឹកថ្ងៃសៅរ៍មុន ។

លោក Rochelle Walensky នាយក CDC បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “យើងលែងណែនាំឱ្យឈប់ប្រើវ៉ាក់សាំងនេះទៀតហើយ” ។ ផ្អែកលើការវិភាគស៊ីជម្រៅ វាទំនងជាមានសមាគមមួយ ប៉ុន្តែហានិភ័យ គឺទាបណាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top