ផ្សេងៗ
ក្រុមហ៊ុន T-Mobile នឹងកាត់បន្ថយបុគ្គលិកត្រឹមតែ ៧ភាគរយ នៃចំនួនបុគ្គលិកទំាងអស់របស់ខ្លួន
កាណាដា៖ ប្រធានបណ្តាញទូរស័ព្ទចល័តយក្ស T-Mobile បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកស្ទើរតែ ៧ភាគរយក្នុងចំណោមបុគ្គលិកទំាងអស់រយៈពេលប៉ុន្មានខែខាងមុខនេះដែលជាផ្នែក នៃយុទ្ធសាស្រ្តកាត់បន្ថយការចំណាយ យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ នាយកប្រតិបត្តិលោក Mike Sievert បាននិយាយក្នុងលិខិតមួយទៅកាន់និយោជិតថា ចាប់ពីសប្តាហ៍នេះ និងក្នុងរយៈពេល ៥ សប្តាហ៍ខាងមុខ យើងនឹងធ្វើការផ្លាស់ប្តូរចំពោះអង្គភាពរបស់យើងដែលនឹងនាំឲ្យមានការកាត់បន្ថយមុខតំណែងមួយចំនួននៅក្រុមហ៊ុន ។ការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដល់មុខតំណែងជិត ៥០០០ តិចជាង...