តូក្យូ ៖ ក្រុមហ៊ុន Nissan Motor Co បាននិយាយថា ខ្លួនកំពុងវិនិយោគទឹកប្រាក់ ចំនួន២ពាន់ពាន់លានយ៉េន (១៧,៦ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាគុយ ដែលមាន ថាមពលថោកជាង និងខ្លាំងជាងមុនជំរុញ ការផលិតរថយន្តអគ្គិសនី របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិត...
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងនឹងបន្ថែមថវិកា ៦,៧៥ពាន់លានដុល្លារ ទៅលើការចំណាយយោធាប្រចាំឆ្នាំរបស់ខ្លួន ក្នុងដំណើរបង្កើនជំរុញកិច្ចការពារដែនអាកាស និងដែនសមុទ្រ ស្របពេលខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ស្តីពីការគម្រាមកំហែង បង្កឡើងដោយប្រទេសចិននិងកូរ៉េខាងជើង។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃសុក្រនេះ បានអនុម័តការចំណាយជាផ្នែក នៃកញ្ចប់ថវិកាបន្ថែម ហើយយោងតាមក្រសួងការពារជាតិជប៉ុន ស្របពេលដែលការបន្ថែម ចំពោះការចំណយលើការពារជាតិបែបនេះ ជាការចំណាយរូមនោះ ប្រាក់ចំនួន៧៧៤ពាន់លានយ៉េន...
តូក្យូ៖ លោក Toyonoumi ដែលជាអ្នកចំបាប់បុរាណរបស់ជប៉ុនស៊ូម៉ូ “Sumo” ប្រភេទធ្ងន់បំផុតបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃសៅរ៍នៅពេលលោកមានអាយុ ៥៦ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកមានស្រុកកំណើតខេត្ត Fukuoka ដែលមានឈ្មោះពិតថា Shinji Hamada មានទម្ងន់ជាង២០០ គីឡូក្រាម និងចូលរួមការប្រកួតចំនួន ៣០លើកផ្នែក makuuchi កំពូលមុនពេលចូលនិវត្តន៍នៅនិទាឃរដូវឆ្នាំ ១៩៩៩ ហើយលោកទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់លោកគឺ Maegashira...
តូក្យូ៖អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃច័ន្ទនេះថា កំពូលកីឡាករកីឡាបេស្បល Shohei Ohtani បានបដិសេធការផ្តល់ជូនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការផ្តល់រង្វាន់កិត្តិយសកំពូលមួយដល់លោក ដោយនិយាយថា វានៅតែលឿនពេកសម្រាប់លោកក្នុងការទទួលបានគ្រឿងតុបតែងនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Ohtani បានច្រានចោលពានរង្វាន់ People’s Honor Award បន្ទាប់ពីសប្តាហ៍មុនត្រូវបានបោះឆ្នោតជាឯកច្ឆ័ន្ទជាឯកច្ឆ័ន្ទអ្នកលេងដែលមានតម្លៃបំផុតរបស់លីកអាមេរិកសម្រាប់ការសម្ដែងរបស់លោកនៅរដូវកាលនេះជាមួយក្រុម Los Angeles Angels។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា...
បរទេស៖កាលពីថ្ងៃសុក្រម្សិលមិញ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើការអំពាវនាវ ឲ្យមានការលើកកំពស់កម្រិតនៃកិច្ចសហប្រតិបត្តិការវិស័យការពារ ជាតិជាមួយនឹងអូស្ត្រាលី ឲ្យបានកាន់តែខ្លាំងក្លាឡើង។ ក្នុងពេលជាមួយគ្នានេះផងដែរ ប្រទេសជប៉ុនក៏បានប្រកាសក្នុងការដាក់ផែនការ ពង្រីកប្រាក់ចំណាយទៅលើវិស័យយោធា មិនធ្លាប់មានមួយផងដែរដើម្បីបន្ថែមកម្លាំងការពារ ជាតិឲ្យបានកាន់តែខ្លាំងឡើងក្នុងពេល ដែលប្រទេសកំពុងរងសំពាធការគម្រាម កំហែងពីសំណាក់ប្រទេសចិន។ ការសម្រេចចិត្តនេះផងដែរក៏ត្រូវបានគេមើលឃើញ ដែរថាបានធ្វើឡើងនៅបន្ទាប់ពីប្រទេសជប៉ុន ព្រមទាំងសម្ព័ន្ធបូករួមទាំងបណ្តាប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលីផង បានធ្វើការថ្លែងការណ៍បន្តបន្ទាប់គ្នាពាក់ព័ន្ធទៅនឹង បញ្ហាការបង្កើនកម្លាំងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។...
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងបង្កើនការចំណាយលើការពារជាតិ ក្នុងកញ្ចប់ថវិកាបន្ថែម ដែលគេរំពឹងថានឹងប្រកាស ជាមួយកញ្ចប់ជំរុញសេដ្ឋកិច្ច នៅថ្ងៃសុក្រនេះ ស្របពេលដែលអតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ស្នើឲ្យមានលំដាប់ថ្មី នៃសហប្រតិបត្តិការការពារជាតិជាមួយប្រទេសអូស្ត្រាលី។ ដំំណើរវិវត្តន៍ថ្មីនេះ គឺត្រូវបានកើតមានឡើង ស្របពេលដែលប្រទេសជប៉ុន និងសម្ពន្ធមិត្តលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិកក អង់គ្លេស និងអូស្ត្រាលី...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនលោក Yoshimasa Hayashi កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើការកត់សំគាល់មួយប្រាប់ទៅកាន់ប្រទេសចិនថា បញ្ហាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ច្រកសមុទ្រនៃកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់បំផុត ហើយជប៉ុនក៏បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហាក្រុងហុងកុង និងតំបន់ស៊ីនជាំងផងដែរ។ ចំណងទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ ជាប្រទេសជិតខាងគ្នានេះ ត្រូវបានគេមើលឃើញថា មានស្ថានភាពមិនស្ថេរភាពឡើយ គិតចាប់តាំងតែពីសម័យសង្គ្រាមលោកទី២ ដ៏ជូរចត់រវាងគ្នា ប៉ុន្តែចាប់តាំងតែពីបានឡើងមកកាន់តំណែង មកលោក Hayashi...
តូក្យូ៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថានឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូតទៅដល់ ៨៨ពាន់លានដុល្លារដែលនឹងអាចជួយលើកកំពស់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផងដែរ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីលើកកំពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន នឹងបញ្ចេញខ្ទង់ចំណាយប្រមាណជា១០ទ្រីលានយេនសិនត្រឹមចុងឆ្នាំ សារពើពន្ធសម្រាប់មូលនិធិសកលវិទ្យាល័យ នេះហើយក៏នឹង បន្តធ្វើការអភិវឌ្ឍបន្ថែមទៅលើថាមពលបៃតងក្នុងស្រុក ផងដែរដូចជាសកម្មភាពបង្កើនចំនួនការផលិតថ្មរថយន្តអគ្គិសនីជាដើម។ គួរឲ្យដឹងដែរថាកញ្ចប់ថវិកានេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋាភិបាលដែលមានទំហំ...
ជប៉ុន ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា នាង Miyawaki Sakura ដែលអតីតសមាជិកក្រុម IZ*ONE បានចែកផ្លូវគ្នាជាផ្លូវការ ជាមួយភ្នាក់ងារគ្រប់គ្រង របស់ប្រទេសជប៉ុន គឺ Vernalossom Co., Ltd. (អតីត AKS Co., Ltd.)ហើយ ។...
ជប៉ុន៖ ការវិភាគហ្សែនថ្មីមួយ បានកំណត់បង្ហាញថា ប្រជាជនជប៉ុនសម័យទំនើប មានដើមកំណើតមកពីវប្បធម៌បុរាណ ចំនួន៣មិនមែន២ ដូចដែលបានគិតពីមុន ខណៈប្រជុំកោះជប៉ុន ត្រូវបានមនុស្សកាន់កាប់ យ៉ាងតិច ៣៨.០០០ ឆ្នាំ ជប៉ុនបានឆ្លងកាត់ការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សតែក្នុងរយៈពេល ៣.០០០ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរទាំងនេះបានផ្លាស់ប្តូរ ពីការស៊ីចំណីការធ្វើស្រែស្រូវសើម និងការអភិវឌ្ឍរដ្ឋអធិរាជ ដែលមានបច្ចេកវិទ្យាខ្ពស់...