ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក នឹងសហការគ្នា លើការចុះចតលើភពព្រះច័ន្ទ ដោយអវកាសយានិកជប៉ុន

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសពីមហិច្ឆតារួមគ្នា របស់ពួកគេ ដើម្បី សម្រេចបានការចុះចត នៅភពព្រះច័ន្ទ នាពេលអនាគត ដោយអវកាសយានិកជប៉ុន លើឯកសារបានចេញផ្សាយ ក្នុងអំឡុងពេល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ទៅកាន់ទីក្រុងតូក្យូ ។

ប្រភពជិតស្និទ្ធនឹង បញ្ហានេះបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសធ្វើឡើង ដោយនាយករដ្ឋមន្ត្រី Fumio Kishida និងលោក Biden នឹងជាផ្នែកមួយនៃគម្រោង Artemis ជាកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញ ការរុករកភពព្រះច័ន្ទ និងការបញ្ជូនអវកាសយានិក ទៅបំពេញបេសកកម្ម ទៅកាន់ភពព្រះអង្គារ ។

ប្រភពបាន និយាយថា ឯកសារនឹងត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់ មេដឹកនាំនៅថ្ងៃចន្ទនេះ ក៏នឹងរួមបញ្ចូល ផងដែរនូវផែនការ ដើម្បីបញ្ចប់ កិច្ចព្រមព្រៀង នៅឆ្នាំ២០២៣ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការរុករកអវកាស រយៈពេលជាច្រើន ទសវត្សរ៍ខាងមុខ ។
ប្រភពដដែលបានបន្តថា រដ្ឋាភិបាលទាំង២កំពុងធ្វើការរៀបចំ ដើម្បីពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះ ក្នុងឯកសារការពិត ដែលកំណត់ទំនាក់ទំនងទ្វេភាគី។
គម្រោងរុករកភព ព្រះច័ន្ទ Artemis ស្នើឡើងដោយរដ្ឋបាល អាកាសចរណ៍ និងអវកាសជាតិ របស់សហរដ្ឋអាមេរិក គឺជាអ្នកស្នងពីកម្មវិធី Apollo បានបញ្ជូនអវកាស យានិកចំនួន ១២ នាក់ទៅកាន់ភពព្រះច័ន្ទពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧២ ។ គម្រោងនេះនឹងរួមបញ្ចូល ស្ថានីយអវកាសតូចមួយ Gateway គោចរជុំវិញព្រះច័ន្ទ និងកន្លែងស្នាក់នៅ និងផលិតថាមពល ព្រមទាំងយានរុករក អវកាសនៅលើផ្ទៃព្រះច័ន្ទ ៕

Most Popular

To Top