ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី អាមេរិក Bush ភ្លាត់មាត់ពោលពាក្យ១ឃ្លា ពាក់ព័ន្ធសង្គ្រាម អ៊ុយក្រែន ផ្អើលពេញពិភពលោក!

អតីតប្រធានាធិបតីអាមេរិក George W Bush បានភ្លាត់មាត់និយាយថា ការលុកលុយប្រទេសអ៊ីរ៉ាក់ជាអំពើឃោរឃៅ និង អយុត្តិធម៌។ អតីត​ប្រធានាធិបតី​អាមេរិករូបនេះ ​កំពុងនិយាយ​អំពី​ការ​ឈ្លានពាន ​របស់​រុស្ស៊ី​មកលើ​អ៊ុយក្រែន ប៉ុន្តែ​ជំនួស​ឲ្យ​ការ​និយាយ​ថា ​អ៊ុយក្រែន លោកបែរជានិយាយថា អឺរ៉ាក់ទៅវិញ។

“កន្វះនៃការត្រួតពិនិត្យ និងសមតុល្យនៅក្នុងប្រទេសរុស្ស៊ី ហើយការសម្រេចចិត្ត របស់បុរសម្នាក់ ក្នុងការបើកការឈ្លានពាន ដោយអយុត្តិធម៌ និងឃោរឃៅទៅលើអ៊ីរ៉ាក់ ។ ខ្ញុំ​មាន​ន័យ​ថា​អ៊ុយក្រែន”។ នេះជាពាក្យដែលលោក Bush បានថ្លែង ។

លោក Bush បានកែប្រែកំហុសរបស់ខ្លួនភ្លាមៗ ដោយ​គ្រវី​ក្បាល ​ពេល​ទស្សនិកជន​សើច បន្ទាប់​មក​និយាយ​លេង​សើច ​អំពី​អាយុ​របស់​លោក ។ ភាពច្របូកច្របល់បានកើតឡើង ខណៈដែលអតីតប្រធានាធិបតី អាមេរិករូបនេះ កំពុងថ្លែងសុន្ទរកថា នៅទីក្រុង Dallas ជាកន្លែង ដែលលោកបានរិះគន់ប្រព័ន្ធ នយោបាយរបស់រុស្ស៊ីថា មានភាពមិនច្បាស់លាស់ និងគ្មានលទ្ធិប្រជាធិបតេយ្យ ៕

Most Popular

To Top