បច្ចេកវិទ្យា
រថយន្តឥឡូវ ស្អីក៏ថាច់ស្គ្រីនដែរ! តែអង្គការអឺរ៉ុបកំណត់ថា បើចង់បានផ្កាយ៥ ត្រូវដាក់កុងតាក់ ឬប៊ូតុងចុច សម្រាប់មុខងារសំខាន់ៗវិញ
រថយន្តបច្ចុប្បន្ននេះ បំពាក់បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសក្នុងកាប៊ីន ដាក់អេក្រង់ថាច់ស្គ្រីនធំៗជំនួសកុងតាក់ ឬប៊ូតុងវិញ។ យ៉ាងណាមិញ ការប្រើប្រាស់ថាច់ស្គ្រីនបែបនេះ គឺមិនសូវមានសុវត្ថិភាពឡើយ សម្រាប់អ្នកបើកបរ ព្រោះពេលខ្លះ ត្រូវ scroll ចុះឡើងដើម្បីរកមុខងារនោះឃើញ ដែលធ្វើឱ្យបាត់ការផ្តោតអារម្មណ៍ទៅលើផ្លូវ ។ ហេតុនេះហើយ ទើបអង្គការអឺរ៉ុបមួយឈ្មោះថា កម្មវិធីវាយតម្លៃរថយន្តថ្មីអឺរ៉ុប (Euro NCAP) បានណែនាំឱ្យបញ្ឈប់ការប្រើប្រាស់ថាច់ស្គ្រីនសម្រាប់មុខងារគោលសំខាន់ៗក្នុងពេលបើកបរ ដើម្បីលើកកម្ពស់សុវត្ថិភាពបើកបរ។...