ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។ លោកឱ្យដឹងទៀតថា...
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះនឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះបានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករកចាប់ពីសតវត្សទី១៦។ រូបភាពគូសដោយ លោក Mouhoutក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទដ៏ស្កឹមស្កៃមួយនេះ។ មានកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនបានឲ្យដឹងថា ព្រះសង្ឃកាតូលិកព័រទុយហ្គាល់លោក Antonio da បានមកដល់ប្រាសាទនេះមុនគេ។...
នៅពេលដែលឭឈ្មោះ ហង់រី ម៉ាហ្សាល់ (Henri Marchal) ប្រជាជនកម្ពុជា ទូទាំងប្រាកដជាមិនច្បាស់ ក្នុងចិត្តទេថាជានរណា ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវ និងសិក្សាពីប្រវត្តិសាស្ត្រពិត ជាបានដឹងច្បាស់ និងតែងឭឈ្មោះលោក រហូតមក សម្រាប់អ្នកសៀមរាប ជាន់ចាស់តែងហៅលោកថា “លោកតា ស” ដោយសារគាត់គឺជាជនជាតិបារាំង។ ម៉ាហ្សាល់ គឺជាអ្នកស្រាវជ្រាវ នៃសាលាបារាំងចុងបូព៌ាប្រទេស ហៅកាត់ថា...
បើសិនជាអ្នកទៅទស្សនាប្រាសាទបុរាណខ្មែរនៅតំបន់អង្គរ ពិសេសប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទមួយចំនួនទៀត អ្នកប្រាកដជាឃើញដើមឈើមួយប្រភេទមានរាងរលោង និងសម្បុរស ដែលអ្នកស្រុកហៅថា ដើមស្ពុង។ ដើមស្ពង់”មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ហើយដើមឈើប្រភេទនេះជាប្រភេទដើមឈើ ដែលឆាប់ធំ ហើយក៏ឆាប់ស្លាប់ទៅវិញដែរ។ ដើមនេះអាចរស់នៅបានប្រហែលជា២៥០ឆ្នាំទៅ ៣០០ឆ្នាំ ហើយបើធៀបទៅនឹងដើម ឈើផ្សេងៗនៅក្នុង តំបន់អង្គរគឺវាមានអាយុខ្លីមែនទែន ហើយឈើប្រភេទនេះយើងមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹម ឬរបស់របរមានតំលៃបានឡើយ...
ភ្នំពេញៈ ក្រុមស្ថាបត្យករដែលសិក្សា អំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និយាយថា ព្រែកជីកទាំងអស់នៅខេត្តសៀមរាប ប្រហែលត្រូវបានគេប្រើប្រាស់ជាផ្លូវ កាត់សម្រាប់ដឹកជញ្ជូនថ្មភក់ទំងន់ ៥លានតោនទៅក្នុងតំបន់ប្រាសាទ។ ថ្មភក់ដុំធំៗជាច្រើនដែលត្រូវបាន បុព្វបុរសខ្មែរយកទៅសាងសង់ប្រាសាទ បែបលទ្ធិសាសនាហិណ្ឌូដ៏ធំជាងគេបំផុត នៅលើពិភពលោក។ ក្នុងនោះដែរ ថ្មភក់មួយដុំមានទំងន់ចាប់ពី ១.៥តោនឡើងទៅ ហើយពួកវាទាំងនៅត្រូវបាន ដឹកជញ្ជួនពីភ្នំគូលេន ព្រមទាំងត្រូវបានគេគិតកាលពី យូរណាស់មកហើយថា វាត្រូវបានដឹកឆ្លងកាត់ព្រែកជីកប្រវែង៤០.២៣ គីឡូម៉ែត្រដើម្បីឆ្ពោះទៅកាន់បឹងទន្លេសាប និង...
ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិតរបស់អ្នករចនាម៉ូតប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ ដោយប្រទេសបារាំងក្រៅពីសិក្សាស្រាវជ្រាវ និងជួសជុល ពួកគេបានធ្វើប្រាសាទចម្លងប្រាសាទអង្គរវត្តនៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ក្នុងពិព័រណ៍អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគមដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទអង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករបារាំងល្បីៗរួចទាំង លោកហ្សក គ្រោលីយេរ៍ (George Groslier) ជាអ្នកគូរប្លង់សារមន្ទីរជាតិរបស់កម្ពុជាយើងសព្វថ្ងៃ។ពិព័រណ៍នេះគឺជាការតាំងពិព័រណ៍អន្ដរជាតិមួយដែលបានធ្វើឡើងនៅទីក្រុងប៉ារីសក្នុងរយៈពេលប្រាំមួយខែ។ ពេលនោះឃើញមានការចូលរួមរបស់មហាអំណាចអាណានិគមផ្សេងៗដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ យ៉ាងណាក្នុងពិព័រណ៌អាណានិគមនោះ...
ពិតជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ដែលមានប្រទេសច្រើនចាប់អារម្មណ៍ បានចូលរួមលើកស្ទួយផ្សព្វផ្សាយ ពីកេរតំណែល ពីដូនតានៃទឹកដីអង្គរវត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនផលិតភាពយន្ដខ្នាតធំរបស់ ឥណ្ឌា ក៏ធ្លាប់បានមក ថតរឿងនៅអង្គរវត្តសៀមរាបផងដែរ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មណ្ឌលវប្បធម៌ បានឱ្យដឹងថាកាលពីកន្លងទៅនេះ ប្រទេសឥណ្ឌា បានធ្វើការផលិត ភាពយន្ដខ្នាតធំមួយ មានចំណងជើងថា “ Sita Ram” ដែលនៅក្នុងរឿងនេះ មានប្លង់មួយចំនួនបានមកថតផ្ទាល់...
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះ នឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះ បានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករក ចាប់ពីសតវត្សទី១៦។ ក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទ ដ៏ស្កឹមស្កៃមួយនេះ។ មានកំណត់ត្រាប្រវត្តិសាស្ត្រ...
កម្ពុជា ជារាជាណាចក្រ មហាអំណាចខាងវប្បធម៌ និងមានអរិយធម៌ខ្ពង់ខ្ពស់ តាមរយៈប្រាង្គប្រាសាទ ដ៏សម្បូរបែបបន្សល់ពីដូនតាខ្មែរ ប៉ុន្តែប្រាសាទដែលល្អស្អាតដាច់គេ និងឆ្លុះបញ្ចាំងពីចម្លាក់សិល្បៈខ្មែរ ដ៏កំពូលនោះ គឺប្រាសាទអង្គរវត្ត ។ អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើម នៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះ ដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើងដំបូង នាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មី ដោយជនជាតិបារាំង...
ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិត របស់អ្នករចនាម៉ូត ប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ ដោយប្រទេសបារាំង ក្រៅពីសិក្សាស្រាវជ្រាវ និងជួសជុល ពួកគេបានធ្វើប្រាសាទ ចម្លងប្រាសាទអង្គរវត្ត នៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ក្នុងពិព័រណ៍ អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគម ដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទ អង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករ បារាំងល្បីៗរួចទាំង...