ព្រឹត្តិការណ៍

មិនមែនតែ​ ប្រាសាទអង្គរវត្តទេ នេះគឺរូបភាពសំណង់ ចម្លងវត្តភ្នំ នៅបារាំង ក្នុងពិព័រណ៌ អាណានិគមឆ្នាំ ១៩៣១

ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិត របស់អ្នករចនាម៉ូត ប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ ដោយប្រទេសបារាំង ក្រៅពីសិក្សាស្រាវជ្រាវ និងជួសជុល ពួកគេបានធ្វើប្រាសាទ ចម្លងប្រាសាទអង្គរវត្ត នៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ក្នុងពិព័រណ៍ អាណានិគមនិយមបារាំង។

ពិព័រណ៍អាណានិគម ដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទ អង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករ បារាំងល្បីៗរួចទាំង លោកហ្ស​ក គ្រោ​លី​យេ​រ៍ (George Groslier) ​ជាអ្នកគូរប្លង់ សារមន្ទីរជាតិ របស់កម្ពុជាយើងសព្វថ្ងៃ ។ ពិព័រណ៍នេះ គឺជាការតាំងពិព័រណ៍ អន្ដរជាតិមួយ ដែលបានធ្វើឡើង នៅទីក្រុងប៉ារីស ក្នុងរយៈពេលប្រាំមួយខែ ។ ពេលនោះឃើញមានការចូលរួម របស់មហាអំណាច អាណានិគមផ្សេងៗ ដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក ។

យ៉ាងណាក្នុងពិព័រណ៌ អាណានិគមនោះ មិនមែនមានតែ ប្រាសាទអង្គរវត្តនោះទេដែលឈរខ្លួនយ៉ាងសង្ហារបង្អួតពីប្រទេសកម្ពុជា ក្នុងនោះក៏មានផងដែរ ពីសំណង់ចម្លងផ្សារធំថ្មី និងវត្តភ្នំដូនពេញដែលជានិមិត្តរូប នៃរាជធានីភ្នំពេញបេះដូងនៃកម្ពុជា ។ យ៉ាងណាគួរឱ្យសោកស្តាយដែល សំណង់ប្រាសាទអង្គរវត្ត និងសំណង់ដទៃទៀត នៅ ទីក្រុងប៉ារីស ប្រទេសបារាំងនេះ ត្រូវបានកម្ទេចដោយការ ទម្លាក់គ្រាប់បែកនៅអំឡុង សង្គ្រាមលោកលើកទី២ ៕

ខាងក្រោម គឺជារូបថតសំណង់ចម្លង របស់វត្តភ្នំនៅបារាំង ដែលយកចេញពី Pinterest៖

Most Popular

To Top