សុខភាព និង ផ្លូវភេទ
អត្ថប្រយោជន៍ ៣យ៉ាង នៃការទទួលទាន ផ្លែម្នាស់ជាប្រចាំ
ម្នាស់ មិនត្រឹមតែជាបង្អែមលាងមាត់ ក្រោយពេលទទួលទានបាយនោះទេ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុដែលក្រុមអ្នកជំនាញ បានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្លែមផ្លែម្នាស់ ទៅក្នុងរបបអាហារជាប្រចាំ៖ ១.សម្បូរវីតាមីន Cទឹកម្នាស់មួយពែងផ្តល់នូវវីតាមីន C ច្រើនជាង ១០០ភាគរយ ដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងដើរតួនាទីយ៉ាងសំខាន់ជា សារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិកាពីភាពចាស់...