ម៉ូស្គូ៖ លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការផ្គត់ផ្គង់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ របស់ទីក្រុងវ៉ាស៊ីនតោន ដល់អ៊ុយក្រែន បង្ហាញពីបំណងប្រាថ្នា របស់ខ្លួនក្នុងការបង្កឱ្យមាន ការរីករាលដាលបន្ថែមទៀត នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកបានឲ្យដឹងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “កាលពីថ្ងៃទី១៧ ខែតុលា វាត្រូវបានគេដឹងថា សហរដ្ឋអាមេរិកថ្មីៗនេះបានផ្គត់ផ្គង់អ៊ុយក្រែន...
បរទេស ៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានអះអាង កាលពីថ្ងៃអង្គារម្សិលមិញនេះថា អ៊ុយក្រែនបានទទួលមីស៊ីល ចំងាយឆ្ងាយយ៉ាងស្ងាត់ៗ ពីសហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់ថា ជាមីស៊ីលប្រភេទ ATACMS ។ យោងតាមការ ចេញផ្សាយ របស់ RT...
បរទេស៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួនទៅខាងក្រៅប្រទេសដោយសារតែការគំរាមកំហែងនៃការវាយប្រហារដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអេស្បាញ ABC ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ Danilov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការផលិតមីស៊ីល។ លោក Danilov បានបដិសេធមិននិយាយលម្អិតច្រើននោះទេ ដោយពន្យល់ថា...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់ឃ្លាំងរំសេវបន្ថែមទៀតនៅឯមូលដ្ឋានកងកម្លាំងស្វ័យការពារចាប់ពីឆ្នាំ២០២៤ ដើម្បីរក្សាទុកកាំជ្រួចរយៈចម្ងាយឆ្ងាយ ខណៈដែលខ្លួនគ្រោងនឹងទទួលបានសមត្ថភាពវាយប្រហារមូលដ្ឋានរបស់សត្រូវ។ ផែនការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការបង្កើនឃ្លាំងចំនួន ១៣០ នៅឆ្នាំសារពើពន្ធ ២០៣២ ពីប្រហែល ១៤០០នាពេលបច្ចុប្បន្ន បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងខែធ្នូ ដើម្បីទទួលបាននូវសមត្ថភាពវាយប្រហារ ដើម្បីទប់ស្កាត់ការវាយប្រហារ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយសន្តិសុខរបស់ប្រទេស ចំពេលមានការកើនឡើងការគំរាមកំហែងផ្នែកយោធាក្នុងតំបន់។ ឃ្លាំងដែលបានគ្រោងទុកនៅមូលដ្ឋានកងកម្លាំងស្វ័យការពារចំនួន៩ នៅទូទាំងខេត្តនៃខេត្ត Hokkaido, Miyazaki,...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ នៅក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើ ដែលត្រូវបានរចនាឡើងដើម្បីផ្ញើការព្រមានមួយ ប្រឆាំងនឹងការវាយលុកមួយទៀតរបស់សហរដ្ឋអាមេរិក ។ គ្រាប់មីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ត្រូវបានបាញ់ចេញពីច្រាំងនៃទន្លេ Chongchon ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ KCNA...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃព្រសហស្បតិ៍ម្សិលមិញនេះសាជាថ្មី បានចេញមកបដិសេធក្នុងការផ្គត់ផ្គង់មីស៊ីល ចំងាយឆ្ងាយតាមការស្នើសុំរបស់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថាវាគឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភបំផុត។ យោងតាមការចេញផ្សាយរបស់ RT លោក Pistorius បានថ្លែងថា៖ ពួកយើងជឿជាក់ថា នេះមិនមែនគឺជាកិច្ចការងារអទិភាពបំផុត នោះឡើយសម្រាប់អាល្លឺម៉ង់ ហើយសូម្បីតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ក៏នៅស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់អាវុធប្រភេទនេះដែរ។ ពណ៍នាទៅលើមីស៊ីលដែលអ៊ុយក្រែន ចង់បានគឺ Taurus...
គៀវ ៖ អតីតមន្ត្រីយោធាជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា កាំជ្រួចមីស៊ីល Storm Shadow ដែលផ្តល់ឲ្យអ៊ុយក្រែន ដោយចក្រភពអង់គ្លេស អនុញ្ញាតឱ្យមាន សមត្ថភាពវាយប្រហារ ច្រើនជាងប្រព័ន្ធមីស៊ីល វាយប្រហារពីដីទៅដី ដែលផលិត ដោយសហរដ្ឋអាមេរិក (ATACMS)។ លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ពីការបញ្ជូនកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ បន្ទាប់ពីរបាយការណ៍របស់ CNN...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal WSJ កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ុយក្រែន នៅខាងឧសភាខាងមុខនេះនឹងប្រឈមមុខទៅនឹងបញ្ហា អស់ស្តុកអាវុធប្រភេទជាមីស៊ីល បាញ់ការពារដែនអាកាសជាមិនខាន។ ប្រភពដែល WSJ បានដកស្រង់នោះគឺជាឯកសារសំងាត់ ដែលបានបែកធ្លាយនៅលើបណ្តាញសង្គម ដោយក្នុងនោះបានបញ្ជាក់ទៀត ថាប្រឈមមុខទៅនឹងប្រទេសរុស្សី ដែលជាប្រទេសស្ថិតនៅក្នុងកម្រិតអ្នកមានអាវុធ សម្រាប់ការពារដែនអាកាសដ៏ខ្លាំងក្លាមួយនោះអ៊ុយក្រែន បានព្យាយាមក្នុងការស្នើសុំប្រព័ន្ធការពារជាច្រើន បន្ថែមទៀតពីសំណាក់លោកខាងលិចតាំងតែពីរយៈពេល ជាច្រើនខែកន្លងមកហើយ។ តាមការបញ្ជាក់ដោយមន្ទីរប៉ង់តាហ្គោន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលក្នុងការទិញមីស៊ីលប្រភេទ Tomahawk ពីអាមេរិក ចំនួន ៤០០ ដើម ដើម្បីពង្រឹងសមត្ថភាពការពារស្វ័យការពារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ប្រមុខការពារជាតិជប៉ុននេះ បានបង្កឱ្យមានការរិះគន់ពីក្រុមប្រឆាំងដែលបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida...