បច្ចេកវិទ្យា

មីស៊ីលសម្រាប់បាញ់ការពារ ដែនអាកាសរបស់អ៊ុយក្រែន ទំនងជានឹងអស់ពីស្តុក នាខែក្រោយនេះហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal​ WSJ កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ុយក្រែន នៅខាងឧសភាខាងមុខនេះនឹងប្រឈមមុខទៅនឹងបញ្ហា អស់ស្តុកអាវុធប្រភេទជាមីស៊ីល បាញ់ការពារដែនអាកាសជាមិនខាន។

ប្រភពដែល WSJ បានដកស្រង់នោះគឺជាឯកសារសំងាត់ ដែលបានបែកធ្លាយនៅលើបណ្តាញសង្គម ដោយក្នុងនោះបានបញ្ជាក់ទៀត ថាប្រឈមមុខទៅនឹងប្រទេសរុស្សី ដែលជាប្រទេសស្ថិតនៅក្នុងកម្រិតអ្នកមានអាវុធ សម្រាប់ការពារដែនអាកាសដ៏ខ្លាំងក្លាមួយនោះអ៊ុយក្រែន បានព្យាយាមក្នុងការស្នើសុំប្រព័ន្ធការពារជាច្រើន បន្ថែមទៀតពីសំណាក់លោកខាងលិចតាំងតែពីរយៈពេល ជាច្រើនខែកន្លងមកហើយ។

តាមការបញ្ជាក់ដោយមន្ទីរប៉ង់តាហ្គោន ដែលធ្លាប់បានបង្ហាញកាលពីខែកុម្ភៈ កន្លងបានឲ្យដឹងថាប្រទេសអ៊ុយក្រែន ត្រូវការមីស៊ីលប្រភេទ Buk missiles យ៉ាងហោចណាស់៦៩គ្រាប់និងគ្រាប់មីស៊ីល S-300 យ៉ាងហោចណាស់២០០គ្រាប់ក្នុងមួយខែ ដើម្បីបំពេញការងារនិងទប់ទល់កងកម្លាំងរុស្សី៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top