កីឡា
មន្ត្រីហ្វីលីពីន ស្នើសុំឲ្យស្តេចប្រដាល់ Pacquiao បានចូលរួមការប្រកួតអូឡាំពិក ត្រូវបានច្រានចោល
ហ្វីលីពីន៖ នេះបើតាមមន្ត្រីហ្វីលីពីនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការស្នើសុំឲ្យកីឡាករប្រដាល់ Manny Pacquiao ដើម្បីឡើងសង្វៀនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងបារីស “Paris Games” ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិច្រានចោលជាផ្លូវការ។ ម៉ានីលបានធ្វើសំណើពិសេសទៅកាន់ IOC កាលពីឆ្នាំមុន ដើម្បីសុំការអនុញ្ញាតឲ្យអតីតម្ចាស់ជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ជាច្រើនឡើងប្រដាល់នៅទីក្រុងប៉ារីស បើទោះបីជាមានច្បាប់កំណត់អាយុសម្រាប់អ្នកប្រដាល់អូឡាំពិកនៅអាយុ ៤០ ឆ្នាំក៏ដោយ។ កីឡាករ Pacquiao បច្ចុប្បន្នមានអាយុ៤៥ឆ្នាំ បានចូលនិវត្តន៍ពីប្រដាល់អាជីពក្នុងឆ្នាំ២០២១ ដើម្បីធ្វើឲ្យបរាជ័យក្នុងតំណែងប្រធានាធិបតីហ្វីលីពីន។ ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន...