សុខភាព និង ផ្លូវភេទ
ជម្ងឺដែលយុវវ័យ គួរប្រយ័ត្ន
វ័យជំទង់ឬយុវវ័យ ដែលជាវ័យកំពុងលូតលាស់ និងធំធាត់ ហើយក៏អាចប្រឈមនឹងជម្ងឺច្រើនដែរ។ ដូច្នេះអ្នកគួរស្វែងយល់អំពីជម្ងឺផ្សេងៗ ដែលកើតឡើងជាញឹកញាប់ នៅលើវ័យជំទង់ឬយុវវ័យ និងចំណុចដែលគួរប្រយ័ត្ននៅពេល ដែលប្រឈមនឹងជម្ងឺទាំងនោះ។ ១.អាយុ ១៧ ទៅ ២០ឆ្នាំ+មុន៖ បណ្តាលមកពីការប្រែប្រួលអរម៉ូនក្នុងរាងកាយ។ ដូច្នេះត្រូវប្រើថ្នាំបំបាត់មុន ដែលមានសារធាតុផ្សំនៃ ថ្នាំបំបាត់ការរលាក ហើយឧស្សាហ៍លាងសម្អាត មុខឲ្យបានស្អាត ជាពិសេសក្រោយពេលតែងមុខ ប៉ុន្តែអ្នកមិនត្រូវកេះញេចមុននោះទេ ព្រោះវាធ្វើឲ្យមានស្នាមប្រហោង...