សុខភាព និង ផ្លូវភេទ
រដូវក្តៅចូលមកដល់គួរប្រយ័ត្ន អាការឈាមច្រមុះ
(អាមេរិក)៖ ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើងចំពោះក្មេង ដែលការការហូរឈាមចេញពីប្រមុះបែបនេះមើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាមរត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពីការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈចេញអាកាសធាតុក្តៅខ្លាំង។ ទោះបីជាយ៉ាងណាក្តី ជួនកាលសសៃឈាមដែលហូរចេញពីច្រមុះខ្លាំងនោះក៏អាចមានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការហូរឈាមចេញពីផ្នែកដែលជ្រៅនៅក្នុងច្រមុះ...