កីឡា
លោក តិក ប៊ុនវី ប្តេជ្ញាប្រើប្រាស់អស់ លទ្ធភាពដើម្បីអភិវឌ្ឍជំនាញកីឡាកាយវប្បកម្ម ឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ លោកតិក ប៊ុនវី ក្លាយជាប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាអាណត្តិទី៤ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា លោកនឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រភេទកីឡានេះនាពេលបច្ចុប្បន្នប្រជាប្រិយហើយក៏ដោយ។ លោកបានលើកឡើងរបស់ឱកាសលោកត្រូវបានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៤ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅសាលប្រជុំានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសមហាសន្និបាតនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក...