បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថា ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តក្នុងការដាក់ពង្រាយយោធា របស់ខ្លួនជាច្រើន ទៅកាន់តំបន់ព្រំដែន ជាមួយនឹងប្រទេសរុស្សី ។ ប្រភពដដែលបានឲ្យដឹងទៀតថា កងទ័ពត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាកន្លែងមួយក្នុង ចំណោមបួនដែលនៅសេសសល់ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Helsinki ក្នុងការបិទច្រកឆ្លងកាត់ភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា រុស្ស៊ីកំពុងបង្កក...
HELSINKI៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារអាជ្ញាធរ ទទួលបន្ទុកកិច្ចការចំណី អាហាររបស់ប្រទេសហ្វាំងឡង់ បានបញ្ជាឱ្យសម្លាប់សត្វសំពោច ទាំងអស់ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយ កន្លែងនៅក្នុងប្រទេសហ្វាំងឡង់ ដែលជាកន្លែង ដែលមានការឆ្លងជំងឺផ្តាសាយបក្សី ។ ទន្ទឹមនឹងនេះដែរ ការសម្លាប់សត្វកញ្ជ្រោង និងសត្វឆ្កែ នៅតែស្ថិតក្នុងការពិចារណាផងដែរ ។ អាជ្ញាធរខាងលើបានគូសបញ្ជាក់ថា...
ស្ដុកហូម៖ មេដឹកនាំនៃប្រទេសស៊ុយអែត ហ្វាំងឡង់ និងន័រវេស បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាលពីថ្ងៃពុធ ក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខរួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson និងនាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store បានជួបប្រជុំគ្នាកាលពីថ្ងៃពុធម្សិលមិញនេះនៅទីក្រុង Harpsund ចម្ងាយប្រហែល ១២០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី ស្ដុកហូម...
បរទេស៖ អាជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យ របស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការ ស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួន ដែលមានកំណើនទៅដល់៩,១ភាគរយមកហើយ គិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។ តួលេខនេះបានបង្ហាញថាអត្រាអតិផរណា បានកើនឡើងដល់កម្រិតដែលខ្ពស់មួយ មិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះ ពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ ដែលគ្រានោះអត្រាអតិផរណា មានប្រមាណជា៩,២ភាគរយ។ តម្លៃនៃការប្រើប្រាស់របស់ប្រទេស បានកើនឡើង១,២ភាគរយ ពីខែមុនដែលក្នុងនោះបញ្ហាសំខាន់ គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី មានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនី បានកើនឡើង១៨ភាគរយ រវាងខែនិងខែឬប្រមាណជា៦៦ភាគរយធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។...
ហ្វាំងឡង់៖ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö បានឲ្យដឹងថា ប្រទេសរបស់លោកអាចផ្តល់ ការហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែន ដែលពួកគេត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ទាប់ពីបានសង្កេតមើល សមយុទ្ធកងទ័ពហ្វាំងឡង់នៅ North Karelia លោក Niinistö បានផ្តល់យោបល់ថា ហ្វាំងឡង់ អាចជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់អ៊ុយក្រែន ដោយប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងបម្រុងទុកឧបករណ៍យោធា ដែលខ្លួនកំពុងបញ្ជូនទៅទីក្រុងគៀវ ជាមួយនឹងការបណ្តុះបណ្តាល ដែលត្រូវការដើម្បីធ្វើប្រតិបត្តិការវា។...
អង់ការ៉ា ៖ យន្តការ រួម អចិន្ត្រៃយ៍ របស់ ប្រទេស ៣ រវាង តួកគី ហ្វាំងឡង់ និង ស៊ុយអែត បានប្រជុំជាលើកដំបូង នៅទីក្រុង Vantaa ក្នុងភាគខាងត្បូង ប្រទេស ហ្វាំងឡង់ កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ...
ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាសពីការ ចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំងនៃរដ្ឋមួយផ្សេងទៀត” ។ ឯកសារនេះត្រូវបានចុះហត្ថលេខា...
បរទេស៖ យោងតាមការចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសតួកគី បានធ្វើការបង្ហាញនូវការទាមទាមួយចំនួន ពីអង្គការណាតូនិងប្រទេសហ្វាំងឡង់ ព្រមទាំងស៊ុយអែតផង ដើម្បីឈប់ធ្វើជាអ្នករារាំងសមាជិកភាពរបស់ប្រទេសទាំងពីរចូលអង្គការណាតូ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការសំណូមពរឲ្យមានការដក ទណ្ឌកម្មទាំងឡាយប្រឆាំងទៅនឹងការសម្រេចចិត្ត ទិញអាវុធការពារអាកាស S-400 ពីប្រទេសរុស្សី ព្រមទាំងអនុញ្ញាតិឲ្យរដ្ឋាភិបាលតួកគី ក្នុងការចូលរួមកម្មវិធីទិញ អាវុធអាមេរិកជាពិសេសយន្តហោះ F-35 ឡើងវិញផងដែរ ប៉ុន្តែដោយការទាមទារ...
បរទេស ៖ រដ្ឋាភិបាល ទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និង នាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធា ដឹកនាំដោយ សហរដ្ឋអាមេរិកមួយនេះ ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍...
បរទេស ៖ ប្រទេសហ្វាំងឡង់ បានសម្រេចកិច្ចព្រមព្រៀង ការពារជាតិដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយក្រុមហ៊ុន Lockheed Martin សម្រាប់ការដឹកជញ្ជូន យន្តហោះចម្បាំង F-35 ចំនួន 64 គ្រឿង ។ នេះបើតាមគណៈរដ្ឋមន្ត្រីហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន Sputnik ចេញនៅថ្ងៃទី១០...