ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន អាមេរិក Lockheed Martin ទិញយន្តហោះ F-35 ចំនួន ៦៤ គ្រឿង

បរទេស ៖ ប្រទេសហ្វាំងឡង់ បានសម្រេចកិច្ចព្រមព្រៀង ការពារជាតិដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយក្រុមហ៊ុន Lockheed Martin សម្រាប់ការដឹកជញ្ជូន យន្តហោះចម្បាំង F-35 ចំនួន 64 គ្រឿង ។ នេះបើតាមគណៈរដ្ឋមន្ត្រីហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន Sputnik ចេញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីហ្វាំងឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលហ្វាំងឡង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ បានអនុញ្ញាត ឱ្យបញ្ជាការភស្តុភារ នៃកងកម្លាំង ការពារជាតិហ្វាំងឡង់ ចុះហត្ថលេខាលើ កិច្ចសន្យាលទ្ធកម្ម ជាមួយរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក លើយន្តហោះចម្បាំងពហុតួនាទីបន្ទាប់របស់ប្រទេសហ្វាំងឡង់។ យន្តហោះចម្បាំងជំនួស សមត្ថភាព Hornet គឺ Lockheed Martin ប្រភេទ F-35A Lightning II។

កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការទិញ យន្តហោះចម្បាំង F-35 ចំនួន 64 គ្រឿង, អាវុធកែច្នៃផ្សេងៗ , ការបណ្តុះបណ្តាល និងសេវាកម្ម និងប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត និងសេវាកម្មថែទាំ រហូតដល់ចុងឆ្នាំ 2030 ។

ប្រទេសហ្វាំងឡង់ នឹងបម្រុងថវិកាជាង 10 ពាន់លានដុល្លារឆ្ពោះ ទៅរកកិច្ចសន្យានេះ ។ យន្តហោះចម្បាំង ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូននៅឆ្នាំ២០២៥-២០៣០ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top