ក្រុមជម្រើសជាតិបាល់ទាត់ តោកំណាចអង់គ្លេស បានធានាកៅអីទៅកាន់ការប្រកួតពាន Euro 2024 ជាមួយនឹងការវាយបកយកឈ្នះ ទៅលើអ៊ីតាលី។ Harry Kane រកបានពីរគ្រាប់ ហើយ Marcus Rashford បន្ថែមមួយគ្រាប់ទៀត បន្ទាប់ពីការស៊ុតបើកការនាំមុខពីអ៊ីតាលី ដោយកីឡាករ Gianluca Scamacca។ បច្ចុប្បន្ន អង់គ្លេសបានឈរកំពូលតារាងក្នុងពូល C។ អង់គ្លេស...
បរទេស៖ អង់គ្លេស បានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគត នៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវ ច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Grant Shapps ដែលទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេសបានប្រកាសទទួលស្គាល់អំពីការបាត់បង់នៅអ៊ុយក្រែន នៃរថក្រោះប្រយុទ្ធសំខាន់ប្រភេទ Challenger 2 ដំបូងចំនួន១៤គ្រឿងដែលផលិតដោយទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវ។ រូបភាពវីដេអូដែលបានចែករំលែកពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទបានបង្ហាញពីរថក្រោះ Challenger 2 កំពុងឆេះនៅលើសមរភូមិក្នុងតំបន់ Zaporozhyeហើយ រូបភាពជាភស្តុតាងបន្ថែមទៀតនៃការបំផ្លិចបំផ្លាញរថពាសដែករបស់អង់គ្លេសត្រូវបានផ្តល់យន្តហោះគ្មានមនុស្សបើកដែលឃើញនៅលើបណ្តាញ Telegram របស់រុស្ស៊ីនៅថ្ងៃបន្ទាប់ផងដែរ។ លោកShapps បានថ្លែងនៅក្នុងអំឡុងពេលបង្ហាញខ្លួនផ្ទាល់នៅលើទូរទស្សន៍ Sky News កាលពីថ្ងៃពុធដោយបែបនេះថា៖ខ្ញុំអាចបញ្ជាក់ថាវាពិតជាព័ត៌មានត្រឹមត្រឹវ។វវាអាចជាការបាត់បង់លើកដំបូងនៃរថក្រោះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner កំពុងស្ថិតនៅក្នុងការពិចារណាដោយប្រទេសអង់គ្លេស ដើម្បីចាត់វាចូលទៅជាក្រុមបណ្តាញភេវរកម្មអន្តរជាតិ ដែលមានន័យថាអង្គភាព និងក្រុមហ៊ុនណាដែលពាក់ព័ន្ធក៏ចាត់ចូលជាក្រុមអ្នកគាំទ្រភេវរកម្មដូចគ្នាដែរ។ ប្រភពដដែលបានបន្តទៀតថា សេចក្តីព្រាងដែលកំពុងដាក់នៅលើតុពិភាក្សារួចរាល់ក្នុងសភាជាតិរបស់ប្រទេសអង់គ្លេស ហើយប្រសិនបើការអនុម័ត នឹងចូលជាធរមានគេនឹងមើលឃើញថាមានទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុម Wagner នឹងត្រូវរឹបអូស។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ចក្រភពអង់គ្លេស មួយរូបបាននិយាយថាក្រុម Wagner គឺជាក្រុមដែលប្រើប្រាស់អំពីហិង្សា និងមានសកម្មភាពបែបបំផ្លាញហើយជាពិសេស វាគឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់...
រថក្រោះទីមួយក្នុងពិភពលោក មានឈ្មោះថា «Little Willie» ត្រូវបានបញ្ចេញនៅខែកញ្ញា ឆ្នាំ១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ គំនិតនៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេលដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និងលេខាធិការទទួលបន្ទុកគណៈកម្មាធិការការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់អាវុធមួយដែលកង់របស់វាព័ទ្ធជុំវិញដោយដែក ក្នុងការទម្លុះខ្សែការពាររបស់សត្រូវ និងអាចធ្វើដំណើរឆ្លងកាត់តំបន់ភូមិសាស្រ្តដែលពិបាកៗខ្លាំង។ គំនិតរបស់អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស...
កីឡាករខ្សែប្រយុទ្ធ Batshuayi ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Fenerbahce នោះនៅពេលនេះ កំពុងស្វែងរកឳកាសក្នុងការ វិលត្រឡប់លីគកំពូល អង់គ្លេសវិញហើយ ។ The Goal ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាកីឡាករ ដែលធ្លាប់លេងនៅអង់គ្លេសជាមួយនឹងក្លឹបតោខៀវ Chelsea រូបនេះកំពុងទទួលបាន សំណើរពីក្លឹប Nottinghem Forest ដើម្បីវិលត្រឡប់លីគកំពូលអង់គ្លេសវិញ ក្នុងតម្លៃខ្លួនប្រមាណជា៤លានផោន។...
ឡុងដ៌ ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស បានរាយការណ៍ ដោយលើកឡើងពីច្បាប់ សេរីភាពព័ត៌មានថា ក្រសួងការពារជាតិអង់គ្លេស បានទុកចោលរថក្រោះ Challenger 2 ចំនួន ៤៣គ្រឿងនៅចន្លោះឆ្នាំ២០១០ និង២០១៤ ដែលជាផ្នែកនៃការកាត់បន្ថយការ ចំណាយលើវិស័យការពារជាតិ និងរាប់សិបគ្រឿងផ្សេងទៀត ជំនួសឱ្យការផ្គត់ផ្គង់ដល់ អ៊ុយក្រែន ។ រថក្រោះទាំងនោះ ត្រូវបានប្រកាសថា...
ទីក្រុងឡុងដ៍ ៖ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បានឡើងកម្តៅកាលខែមិថុនា ដែលក្តៅបំផុត ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមក្នុងឆ្នាំ១៨៨៤ ខណៈការប្រែប្រួល អាកាសធាតុ បណ្ដាលមកពីមនុស្ស មានន័យថា កម្ដៅមិនធម្មតាបែបនេះ នឹងកាន់តែញឹកញាប់ក្នុងប៉ុន្មាន ទសវត្សរ៍ខាងមុខនេះ យោងតាមការ ចេញផ្សាយពីគេហទំព័រ VOA ។ យោងតាមតួលេខបណ្ដោះអាសន្នរបស់...
បរទេស៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងរាយការណ៍ ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងចំនួនអ្នកស្លាប់ដោយយោធាខ្ពស់, នេះបើយោងតាមរបាយការណ៍ ពីចារកម្មអង់គ្លេស កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជនអ៊ុយក្រែនកំពុងព្យាយាមបណ្តេញ កងកម្លាំងរុស្ស៊ីចេញពីតំបន់កាន់កាប់។ មន្ត្រីយោធារបស់ចក្រភព អង់គ្លេស បាននិយាយនៅក្នុងការវាយតម្លៃ...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានបង្ហាញយុទ្ធសាស្រ្តវត្ថុធាតុដើម ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយចាប់យកកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នា ដោយសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើការផលិត បន្ទះសៀគ្វីកុំព្យូទ័រនៅអាស៊ីមានសារសំខាន់ សម្រាប់ជីវិតសម័យទំនើប។ នៅក្រោមផែនការរបស់ចក្រភពអង់គ្លេស ឧស្សាហកម្មវត្ថុធាតុដើមរបស់ប្រទេសនឹងទទួលបានរហូតដល់ ១ ពាន់លានផោន (១.២ ពាន់លានដុល្លារ) ក្នុងការវិនិយោគរបស់រដ្ឋាភិបាលរយៈពេលមួយទសវត្សរ៍ខាងមុខ។ ចំនួនទឹកប្រាក់នេះ មានកម្រិតទាបដោយ US...