បរទេស ៖ លោកស្រី Sevim Dagdelen អនុប្រធានគណបក្សឆ្វេង និយមនៅសភាសហព័ន្ធ Bundestag បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងត្រូវ តែបញ្ឈប់ជាមួយនឹង “ទំនាក់ទំនង នៃការអនុគ្រោះយ៉ាងខ្លាំង” ដែលមានស្រាប់ ជាមួយអាមេរិក និងគោលនយោបាយ ការបរទេសរបស់ខ្លួន “ដែលត្រូវបានសម្គាល់ដោយការរំលោភ ច្បាប់អន្តរជាតិ” ។ សមាជិកសភារូបនេះ បានទទូចថា...
បរទេស ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសរបស់លោកមិនអាច បន្តធ្វើការផ្គត់ផ្គង់រថក្រោះ បន្ថែមទៅឲ្យប្រទេស អាល្លឺម៉ង់ទៀតនោះទេ ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងប្រាប់អ្នកកាសែត កាលពីថ្ងៃសុក្រថា ធនាគារ Deutsche Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំ ជាងគេបំផុត របស់ប្រទេសអាល្លឺម៉ង់ ពិបាកនឹងទទួលរង នូវជោគវាសនាដូចគ្នាទៅ នឹងការតស៊ូរបស់ Credit Suisse ។ លោកបាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាអ្នកជំនាញ សេដ្ឋកិច្ចអាល្លឺម៉ង់ ហៅកាត់ថា (GCEE) បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានព្យាករណ៍ថានឹងថយការ ធ្លាក់ចុះនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងកំណើនផលិតផល ក្នុងស្រុកសរុប ហៅកាត់ថា (GDP)០,២ភាគរយ ។ យោងតាមការលើកឡើងរបស់អ្នកជំនាញបានឱ្យដឹងថា ទស្សនវិស័យរយៈពេលខ្លីបាន “ប្រសើរឡើងបន្តិច” ដោយសារតែស្ថានភាពផ្គត់ផ្គង់ថាមពលមានស្ថិរភាព...
នៅក្នុងសង្គ្រាមលោកលើកទី ១ ព្រះរាជាណាចក្រសៀម (ថៃ បច្ចុប្បន្ន) ក៏មិននៅស្ងៀមដែរ ដោយពួកគេបានបញ្ជូនទ័ពចូលរួមក្នុងសង្គ្រាមទ្វីបអឺរ៉ុប ជាមួយប្រទេសអាស៊ី ៣ផ្សេងទៀត មានដូចជា ប្រទេសចិន, ជប៉ុន និង ពែរ្ស (Persia: អ៊ីរ៉ង់ បច្ចុប្បន្ន)។ សៀម ក្នុងរជ្ជកាលព្រះចៅ រាមាទី ៦ បានប្រកាសសង្គ្រាមនឹងចក្រភពអាល្លឺម៉ង់...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបន្តដាក់ការចំណាយខ្ពស់លើរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលមន្ត្រីសហភាពអឺរ៉ុបបានឲ្យដឹងថា សព្វាវុធដែលផ្តល់ដោយចិន ដល់រុស្ស៊ី នឹងនាំទៅរកការដាក់ ទណ្ឌកម្មដូចគ្នា។ លោក បៃដិន និងលោក Scholz បានជួបគ្នាកាលពីថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី...
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានយល់ព្រមផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធ Leopard 2 បន្ទាប់ពីសម្ពាធកើនឡើង ជាច្រើនសប្តាហ៍លើទីក្រុងប៊ែរឡាំង ដើម្បីផ្តល់ឱ្យទីក្រុងគៀវ នូវសព្វាវុធធុនធ្ងន់ ដែលខ្លួនឲ្យដឹងថា អ៊ុយក្រែន ត្រូវការជំរុញការឈ្លានពាន របស់កងកម្លាំងរុស្ស៊ីមកវិញ ។ ទីក្រុងប៊ែរឡាំង ក៏បានផ្តល់សិទ្ធិឱ្យប្រទេសផ្សេងទៀត ដូចជាប៉ូឡូញ និងហ្វាំងឡង់...
ប៊ែរឡាំង៖ អាឡឺម៉ង់ មិនទាន់សម្រេចចិត្តថាតើខ្លួន នឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែនទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសនេះ លោក Boris Pistorius បានឲ្យដឹងកាលពីថ្ងៃសុក្រថា “មានហេតុផលល្អ សម្រាប់ការចែកចាយ មានហេតុផលល្អប្រឆាំងនឹងវា” ។ លោក Pistorius បានលើកឡើងថា...
ប៊ែកឡាំង៖ ទីក្រុងប៊ែរឡាំងនឹងអនុញ្ញាត ឱ្យរថក្រោះផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម បញ្ជូនរថក្រោះដោយខ្លួនឯងដែរ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសង្កត់ធ្ងន់លើលក្ខខណ្ឌជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅពីក្រោយការបិទទ្វារ។ បុគ្គលនោះបានឲ្យដឹងដោយនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះ។ សម្ព័ន្ធមិត្តលោកខាងលិច នឹងជួបប្រជុំគ្នា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ដើម្បីផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មកដល់ពេលនេះនៅមិនទាន់បានឈាន ទៅដល់ការសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រថក្រោះ ទៅឲ្យអ៊ុយក្រែនតាមសំណើរនោះនៅឡើយទេ។ លោកស្រីបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងប៊ែរឡាំង ក៏នឹងមិនទាន់បដិសេធថា នឹងមិនផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard របស់ខ្លួននោះទៅឲ្យអ៊ុយក្រែនដែរ ខណៈដែលរដ្ឋាភិបាលប៉ូឡូញ ទើបតែបានប្រកាសក្នុងការផ្គត់ផ្គងរថក្រោះ មួយចំនួនរួចទៅហើយ ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។...