សារព័ត៌មាន The Seattle Times បានរាយការណ៍ថា រលក នៃការឆ្លងវីរុសបម្លែងថ្មីអូមីក្រុង កំពុងឆ្លងខ្លាំង ដោយករណីស្លាប់ បានកើនឡើងលើសពីរលក នៃការឆ្លងវីរុសបម្លែងឌែលតានៅក្នុងសហរដ្ឋអាមេរិក ។ ចំនួនអ្នកស្លាប់ នៅក្នុងអំឡុងពេលរលក នៃការឆ្លងវីរុស បម្លែងថ្មីអូមីក្រុង គឺ ខ្ពស់ជាងប្រហែល ១៧ភាគរយ នៅក្នុងរយៈពេលដូចគ្នា នឹងរលកនៃការឆ្លងវីរុសបម្លែងឌែលតា នៅក្នុងសហរដ្ឋអាមេរិកដែលមានប្រជាជន...
សហរដ្ឋអាមេរិក កំពុងត្រូវបានវាយប្រហារ ដោយវីរុសកូវីដអូមីក្រុង ។ មិនតែប៉ុណ្ណោះ វីរុសនេះមិនត្រឹមឆ្លង ដល់មនុស្សទេ ប៉ុន្តែឆ្លងដល់ សត្វព្រៃថែមទៀតផង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Business Insider ។ សត្វព្រៃដែលកំពុងឆ្លងអូមីក្រុង ត្រូវបានគេរាយការណ៍មកថា ជាសត្វក្តាន់ កន្ទុយស ដែលមានវត្តមានជាង ១,៥លានក្បាលនៅក្នុងរដ្ឋ Pennsylvania។...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ គឺលោកស្រី Jacinda Arden បានលុបចោលពិធីមង្គលការ របស់លោកស្រីខណៈដែល ប្រទេសនេះដាក់កំហិតជាថ្មី ដើម្បីកាត់បន្ថយការរីករាលដាល ក្នុងសហគមន៍នៃមេរោគ COVID-19 បំលែងថ្មី អូមីក្រុង នេះបើតាមអ្វីដែលលោកស្រី បានប្រាប់អ្នកយកព័ត៌មានថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នឹង...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំងលោក Olivier Veran នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាបច្ចុប្បន្នចំនួនករណី ឆ្លងមេរោគថ្មីអូមីក្រុង នៅទូទាំងប្រទេស គឺមានចំនួនស្មើទៅនឹង១០ភាគរយ ទៅហើយនៃចំនួនឆ្លងថ្មីប្រចាំថ្ងៃ។ លោកបន្តថានេះ បានក្លាយទៅជាមូលហេតុដ៏សំខាន់ តែមួយគត់ដែលអជ្ញាធរនឹងត្រៀមផែនការ ដាក់ការរឹតបន្តឹងច្បាប់ សាជាថ្មីទាំងទៅលើលក្ខខណ្ឌសម្រាប់ផ្នែកសុខាភិបាល និងលក្ខខណ្ឌ សម្រាប់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា មកដល់ពេលនេអជ្ញាធរកំពុងតែធ្វើការយ៉ាងមមាញឹក ដើម្បីអាចអនុញ្ញាតិ ឲ្យមានការចាក់វ៉ាក់សាំងទៅលើកុមារ ដែលមានអាយុចាប៉ពី...
សិង្ហបុរី បានប្រកាសថាប្រទេសខ្លួនបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទអូមីក្រុង ចំនួន ២ករណីបន្ថែមទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១។ បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសនេះ បានឱ្យដឹងថា សិង្ហបុរី រកឃើញអ្នកឆ្លងវីរុសកូវីដ អូមីក្រុង ចំនួន២ករណី។ ករណីទី១ ជាស្រ្តីជនជាតិសិង្ហបុរី អាយុ...
ប្រទេសម៉ាឡេសុី បានប្រកាសអំពីករណីដំបូងនៃការរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ អ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង នៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេរកឃើញទៅលើ និស្សិតស្រីម្នាក់ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមការឱ្យដឹងពីមន្រ្តីសុខាភិបាល Khairy...
ឥណ្ឌា បានប្រកាសអំពីការរកឃើញ ករណីដំបូងនៃវីរុសកូវីដទម្រង់ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ អ្នកវិជ្ជាមានវីរុសកូវីដទម្រង់ អូមីក្រុង ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេឃើញចំនួន២ករណី។ បើតាមការឱ្យដឹង ពីរដ្ឋមន្រ្តីសុខាភិបាល ករណីឆ្លងទី១ គឺជាបុរសអាយុ...