បច្ចេកវិទ្យា
ពីមុន ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ នឹងមានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង
Honda នឹងបញ្ចេញរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ២០២៥ ដែលប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះដោយក្រុមហ៊ុន Honda នៅប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីរថយន្ត Honda CR-V FCEV កំពុងធ្វើតេស្តបើកបរ។ រថយន្តនេះស្រោបដោយពណ៌ខៀវប៉ារ៉ា មានអក្សរ Hydrogen។ ជាមួយគ្នានោះ ក៏ឃើញមានការសាកភ្លើងរថយន្ត...