បរទេស៖ សហគ្រិនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតរបស់អាមេរិកពីរនាក់គឺ លោក Elon Musk និង David Sacks បានសម្តែងការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិសុខដែលកំពុងដំណើរការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធាន PayPal លោក David Sacks បានយក...
បារាំង៖ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីឲ្យមានបទឈប់បាញ់ក្នុងកីឡាអូឡាំពិកដោយស្ថិតនៅជម្លោះរវាងនៅហ្គាហ្សានិងអ៊ុយក្រែនក្នុងអំឡុងពេលការប្រកួតរដូវក្តៅខាងមុខនេះនៅទីក្រុងប៉ារីស។ ការប្រកួតនេះនឹងដំណើរការចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ព្រមទំាងមានទស្សនិកជនជាង ៣០០,០០០នាក់ត្រូវបានគេរំពឹងថានឹងទស្សនាពិធីបើកនៅទន្លេ Seine ។ លោក Macron បាននិយាយក្នុងបទសម្ភាសន៍ជាមួយ BFMTV កាលពីថ្ងៃចន្ទថា យើងចង់ធ្វើការឆ្ពោះទៅរកបទឈប់បាញ់អូឡាំពិក ហើយខ្ញុំគិតថានេះគឺជាឱកាសមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយដៃគូរបស់យើងជាច្រើន ។...
អ៊ុយក្រែន៖ គណៈកម្មាធិការជាតិអូឡាំពិក (NOC) របស់ប្រទេសអ៊ុយក្រែនគ្រោងនឹងដាក់ចេញនូវគោលការណ៍ណែនាំសម្រាប់អត្តពលិករបស់ប្រទេសនេះ ដោយព្រមានយ៉ាងច្បាស់ថា ពួកគេប្រឆាំងនឹងការទាក់ទងជាមួយជនជាតិរុស្ស៊ីក្នុងអំឡុងពេលការប្រកួតកីឡាប៉ារីសនាពេលខាងមុខ។ អ្នកគ្រប់គ្រងកីឡាបានរៀបចំពិធីសារថ្មីនៃការប្រព្រឹត្តសម្រាប់អត្តពលិករបស់ប្រទេសនេះ គ្រូបង្វឹក NOC លោក Vadim Gutzeit បានបង្ហាញកាលពីថ្ងៃចន្ទ ខណៈកំពុងនិយាយផ្ទាល់តាមទូរទស្សន៍អ៊ុយក្រែន។ អនុសាសន៍ទាំងនេះមានរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តទេ ព្រោះយើងត្រូវពិភាក្សាអំពីអនុសាសន៍ទាំងនេះជាមួយគណៈកម្មការអត្តពលិក NOC ។ យើងកំពុងដោះស្រាយបញ្ហាមួយចំនួនចុងក្រោយនេះ ហើយវានឹងត្រូវបានអនុម័ត។ លោក...
អ៊ុយក្រែន៖ នេះបើតាមប្រធានសេវាចារកម្មយោធាអ៊ុយក្រែន (GUR) លោក Kirill Budanov បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនអ៊ុយក្រែនអាចប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមយក្សរុស្ស៊ី Telegram សម្រាប់ប្រតិបត្តិការឥទ្ធិពល ប៉ុន្តែកម្មវិធីផ្ញើសារមួយនេះនៅតែតំណាងឲ្យការគំរាមកំហែងបានដដែល។ ការនិយាយបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រនៃទីក្រុងគៀវ លោក Budanov បានទទួលស្គាល់ការឈានទៅដល់ធំទូលាយនៃវេទិកាផ្ញើសារបន្ទាន់ដែលបានអ៊ិនគ្រីប ដោយហៅវាថា ជាឱកាស និងបញ្ហា។ លោក Budanov បានបន្តថា តាមទស្សនៈនៃសន្តិសុខជាតិ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា វាមិនមែនជារឿងសម្ងាត់ទេ ដែលយុទ្ធជនមកពីរដ្ឋណាតូមានវត្តមាន នៅលើដីក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីភ្លូកទឹកភ្លូកដី របស់លោក។ លោកPutin បានសង្កត់ធ្ងន់ ថា ទីក្រុងមូស្គូបានដឹងយ៉ាង ច្បាស់អំពីការអំពាវនាវ...
គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមការបង្វែរកងទ័ពទៅកាន់សមរភូមិមុខនៃជម្លោះជាមួយប្រទេសរុស្ស៊ី ។ លោក Syrsky បានសរសេរនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា “ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅសមរភូមិមុខទាំងមូលយ៉ាងក្តី ក៏ពួកយើងអាចចាប់ផ្តើមដំណើរការបង្វែរ និងធ្វើការផ្លាស់ប្តូរអង្គភាព និងកងពលដែលបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខអស់រយៈពេលជាយូរមកហើយបានដែរ” ។ លោក Syrsky បានបញ្ជាក់ថា...
បរទេស ៖ យោងតាមទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនការនាំចូលអាវុធ ដែលកើនឡើង ជិតទ្វេដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយជម្លោះក្នុងប្រទេស អ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយ ការកើនឡើងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា...
អ៊ុយក្រែន ៖ សេវាកម្មរដ្ឋសម្រាប់ទំនាក់ទំនងពិសេស និងការការពារព័ត៌មាន របស់ទីក្រុងគៀវ បានបង្ហាញឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានផ្តល់ថវិកាចំនួន ៤ លានដុល្លារ ដើម្បីរំខានដល់ការផ្សាយ របស់ទូរទស្សន៍ និងវិទ្យុរបស់រុស្ស៊ី ក្នុងតំបន់របស់ខ្លួនដែលមានព្រំប្រទល់ ជាប់ប្រទេសនេះ ។ អាជ្ញាធរអ៊ុយក្រែន កំពុងរឹតបន្តឹងជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៤ ដោយបានហាមឃាត់បណ្តាញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ បែលហ្ស៊ិក លោកស្រី Ludivine Dedonder បានឲ្យដឹងថា ការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនមែនជាអាទិភាព នាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែលោក មិនបានច្រានចោលការ ធ្វើដូច្នេះនៅពេល អនាគតនោះទេ។ លោកស្រី Dedonder បានប្រាប់កាសែត La Libre នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា...
អ៊ុយក្រែន ៖ គណៈកម្មាធិការសេរីភាព នៃការនិយាយ របស់សភាអ៊ុយក្រែន បានអំពាវនាវ ឲ្យមានការហាមឃាត់ លើកម្មវិធីផ្ញើសារលើបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Telegram ដោយពណ៌នាថា វាជាការគំរាមកំហែង ដល់សន្តិសុខជាតិខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ។ប្រធានគណៈកម្មាធិការ លោក Yaroslav Yurchishin បានលើកឡើង ពីបញ្ហា នៅតុមូលកាលពីថ្ងៃពុធ “ស្តង់ដារសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ...