បរទេស៖ មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការបង្កហេតុរបស់ទីក្រុងគៀវ ក្នុងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយចេតនានៅ Donbass គឺជាបញ្ហាដែលត្រូវព្រួយបារម្ភ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា...
បរទេស៖ នៅព្រឹកថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ប្រទេសនេះបានរកឃើញយន្តហោះឈ្លបយកការណ៍ថ្មី និងយន្តហោះគ្មានមនុស្សបើករបស់អង្គការណាតូជាង ៥០គ្រឿង នៅជិតព្រំដែនរបស់ខ្លួនជារៀងរាល់សប្តាហ៍។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូកំពុងប្រមូលសម្ភារៈយោធាយ៉ាងច្រើននៅតាមព្រំដែនរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៊ីល លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា...
បរទេស៖ កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍នៃការកសាងយោធារុស្ស៊ីនៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដោយបានប្តេជ្ញាថា នឹងឆ្លើយតបប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូនឹងបើកការវាយប្រហារប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានច្រានចោលការអះអាងជាច្រើនដងថា ការចោទប្រកាន់នេះជាផ្នែកនៃយុទ្ធនាការព័ត៌មានក្លែងក្លាយ និងបង្កើតនូវ “ភាពច្របូកច្របល់” ដែលផ្តោតលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov...
បរទេស៖ នៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានថ្លែងថាប្រទេសអង់គ្លេសគឺនៅតែមាន ជំហជានិច្ចក្នុងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងមានភាពតាន តឹងតាមព្រំដែនជាមួយនឹងរុស្សី។ លោក Wallace បានបន្តទៀតថាអង់គ្លេសនឹងឈរកៀក ស្មាគ្នាជាមួយនឹងពលរដ្ឋអ៊ុយក្រែន ដើម្បីអាចបន្តការគាំទ្ររយៈពេលវែងរវាងគ្នា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទាំង ពីរបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដំណើរការគម្រោងរួមគ្នាអភិវឌ្ឍសមត្ថភាពទៅលើកងកម្លាំង ជើងទឹកអង់គ្លេសនិងអ៊ុយក្រែន។ កិច្ចព្រមព្រៀងយោធានេះ ក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងតែប៉ុន្មាន ខែប៉ុណ្ណោះបន្ទាប៉ពីរដ្ឋាភិបាលអ៊ុយក្រែន...
បរទេស ៖ សម្ពន្ធមិត្តលោកខាងលិច របស់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្កើនកិច្ចប្រឹងប្រែង ការទូត ព្រមានប្រទេសរុស្ស៊ី មិនឲ្យធ្វើការចាប់ផ្តើម នូវភាពតានតឹងយោធា ទៅលើប្រទេស អ៊ុយក្រែន នេះបើយោងតាមសម្តីរដ្ឋមន្ត្រី ការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ ប្រាប់សន្និសីទ កាសែតមួយ នៅថ្ងៃសុក្រនេះ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នៅថ្ងៃព្រស្បតិ៍នេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត ក្នុងស្រុកថាវត្តមាននៃកងកម្លាំងយោធារបស់រុស្សី ដែលកំពុងបន្តកើនឡើងបូករួម ទាំងរថក្រោះនិងប្រព័ន្ធបាញ់មីស៊ីលចំងាយខ្លី ផងនៅក្បែរតំបន់ព្រំដែនប្រទេសទាំងពីរគឺជាកត្តា ដែលនាំឲ្យមានភាពងាយស្រួលកាន់តែខ្លាំង ចំពោះការបង្កជម្លោះរវាងគ្នា។ ប្រភពដដែលបានសរសេរទៀតថា ខណៈដែលមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក ហាក់ដូចជានៅមានភាពស្ទាក់ស្ទើរនៅលើយចំពោះការបង្កើនចំនួនទ័ពរបស់រុស្សីនោះមន្ត្រីអ៊ុយក្រែន ត្រូវបាន គេមើលឃើញថាកំពុងបង្កើនសកម្មភាព ដោះស្រាយដោយផ្ទាល់ទៅវិញចំពោះបញ្ហានេះ។ មុននេះរុស្សីក៏ទើបតែបានបញ្ចប់ទៅនៃព្រឹត្តិការណ៍ សមយុទ្ធយោធាទ្រង់ទ្រាយធំជាងមួយ នឹងកងកម្លាំងរបស់ខ្លួនក្បែរតំបន់ព្រំដែនអ៊ុយក្រែន ផងដែរហើយអង្គភាពនិងសព្វាវុធទាំងនោះបែរជាមិន ត្រូវបានដកត្រឡប់ទៅវិញនោះទេ។ នៅក្នុងការឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យ...
បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបន្សល់ទុកអង្គភាពយោធាមួយចំនួន នៅជិតព្រំដែនប្រទេសអ៊ុយក្រែន បន្ទាប់ពីពីធ្វើសមយុទ្ធយោធា និងមានកងទ័ពរុស្ស៊ីជាច្រើន នៅក្នុងតំបន់ សរុបចំនួន៩០.០០០នាក់ នេះបើតាមការនិយាយប្រាប់ ឲ្យដឹងពីប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិ នៃប្រទេសអ៊ុយក្រែន...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន បានធ្វើការអះអាងថា ប្រទេសអាមេរិក និងប្រទេសអ៊ុយក្រែន នឹងចូលរួមគ្នា ក្នុងការបង្កើតសមយុទ្ធយោធា មួយដែលគ្រោង នឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយស្ថិតនៅភាគខាងលិច នៃប្រទេស។ សមយុទ្ធយោធា ដែលត្រូវបានគេមើលឃើញថា បានកើតឡើងនៅក្រោយបន្តិច ប៉ុណ្ណោះនៃសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយប្រទេសរុស្សី និងបេឡារុស ដែលជាប្រទេសជិតខាងគ្នា កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន បានឈានទៅដល់ការចុះព្រមព្រៀងគ្នាទៅលើ កិច្ចការងារជាយុទ្ធសាស្ត្រលើ វិស័យការពារជាតិ និងសន្តិសុខផងដែរ។ សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងដោយ អង្គភាពសារព័ត៌មានរបស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះបានធ្វើឡើង ក្រោមវត្តមានរបស់លោកប្រធានាធិបតី Volodymyr Zelensky នៅក្នុងអំឡុងពេលនៃទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងវ៉ាស៊ិនតោន។ កិច្ចព្រមព្រៀងនេះត្រូវបាន...
អតីតកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹបតោខៀវ Chelsea និងក្លឹប AC Milan ដ៏ល្បីល្បាញលោក Andriy Shevchenko នៅសប្តាហ៍នេះ បានប្រកាសជាផ្លូវការ ហើយថាលោក នឹងចាកចេញពីតំណែង ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងវ័យ៤៤ឆ្នាំនេះ។ លោក Shevchenko បានដឹកនាំក្រុមជម្រើសជាតិ អ៊ុយក្រែន ឡើងទៅដល់វគ្គ១ភាគ៤...