តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧ នៃផ្នែកនេះដែលកំពុងប្រតិបត្តិការមូលដ្ឋាន...
នៅសហរដ្ឋអាមេរិកអាចជ្រើសរើស លេងផ្លាកលេខរថយន្តប្លែកៗ ហើយក្នុងនោះមានម្ចាស់រថយន្ត Ford Mustang ម្នាក់ក្នុងរដ្ឋ Ohio ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែការកុម្ម៉ង់យកផ្លាកលេខ “COV1D19” ដែលជាឈ្មោះផ្លូវការនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតពេញពិភពលោក។ ម្ចាស់រថយន្តដែលមានឈ្មោះថា Brandoc C. បាននិយាយថា រូបគាត់ចង់បានផ្លាកលេខប្លែកសម្រាប់បំពាក់រថយន្តរបស់ខ្លួន តាំងពីពេលទិញរថយន្ត Ford Mustang ស៊េរីឆ្នាំ ១៩៨៦ បានតាំងពី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយប្រាប់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ថា សហរដ្ឋអាមេរិកគាំទ្រ យ៉ាងខ្លាំងក្លា ចំពោះអធិបតេយ្យភាពអ៊ុយក្រែន ស្របពេលដែលរុស្ស៊ី រក្សាវត្តមានយោធាដ៏ខ្លាំងមួយ នៅតាមព្រំដែនអ៊ុយក្រែន ។ នៅក្នុងទីក្រុងកៀវ ថ្លែងជាមួយលោក Zelensky...
បរទេស ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារ សប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានបញ្ជូន សម្ភារៈមានចំណុះស្មើ៦០យន្តហោះ ដឹកជញ្ជូនយោធា C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបានប្រគល់សម្ភារៈ ចំនួនជាង១.៣០០ដុំ ឲ្យទៅទីភ្នាក់ងារដឹកជញ្ជូនឧបករណ៍ការពារជាតិ សម្រាប់កម្ទេចចោល ។ ចាប់តាំងពីលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ប្រកាសផែនការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថានមក...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ សហព័ន្ធបម្រុង បានមានប្រសាសន៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ទំនងជានឹងមានកំណើន លឿនបំផុត ក្នុងរយៈពេលជិត ៤ ទសវត្សរ៍នៅឆ្នាំនេះ ប៉ុន្តែអតិផរណា ក្នុងរយៈពេលខ្លី នឹងកើតឡើងជាមួយ នឹងការស្ទុះងើបឡើងវិញ មិនមែនជាបុព្វហេតុ ដែលគួរឲ្យព្រួយបារម្ភនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោកJohn Williams...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានកើនឡើង ៥,៦ ភាគរយដល់កម្រិតខ្ពស់បំផុត គឺ ៧៤,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងខែមីនា ដោយសារកំណើន នៃការនាំចូលមានចំនួនច្រើន ជាងការនាំចេញ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការនាំចេញរបស់អាមេរិក បានកើនឡើង ៦,៦...
អាមេរិក ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បាននិយាយថា ទីបំផុតជនជាតិ អាមេរិក ដែលទទួលថ្នាំបង្ការទំាង ២លើក ដោយជោគជ័យអាចចេញ ទៅខាងក្រៅដោយគ្មានញញើត ជាពិសេស នៅពេលចូលរួមព្រឹត្តិការណ៍ ដែលមានមនុស្សច្រើន ដូចជាការប្រគុំតន្រ្តី ការហែក្បួន ឬការលេងកីឡាបេស្បល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោកវេជ្ជបណ្ឌិត...
បរទេស ៖ នាវាកាត់ផ្ទាំងទឹកកក USCGC Hamilton របស់កងកម្លាំងការពារដែន សមុទ្រសហរដ្ឋអាមេរិក បានធ្វើ សមយុទ្ធហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកតួកគី នៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការឲ្យដឹង ពីកងនាវាលេខ៦ នៃទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាវាកាត់ផ្ទាំងទឹកកកប្រភេទ Legend ដែលធ្វើដំណើរចូលសមុទ្រខ្មៅនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរឆ្លងកាត់មហា សមុទ្រអាត្លង់ទិក កាលពីដើមខែមេសានោះ បានធ្វើសមយុទ្ធហាត់ឆ្លងកាត់...
បរទេស ៖ លេខាធិការព័ត៌មាន សេតវិមាន បានប្រកាសនៅពេលថ្មីៗនេះថា រដ្ឋបាលលោក បៃដិន គ្រោងផ្អាកការធ្វើដំណើរ ពីប្រទេសឥណ្ឌា ស្របពេល ដែលចំនួនករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើងខ្ពស់ខ្លាំង នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េ សហរដ្ឋអាមេរិក កំពុងតែព្យាយាម ធ្វើទំនើបកម្មប្រព័ន្ធការពារ មីស៊ីលរបស់ខ្លួន ដែលដាក់ប្រចាំការ នៅមូលដ្ឋានបរទេសនានា ដោយរួមទាំងនៅក្នុង ប្រទេសកូរ៉េខាងត្បូងផងដែរ ។ ប៉ុន្តែរបាយការណ៍មួយ ពីការិយាល័យគណនេយ្យភាព រដ្ឋាភិបាលអាមេរិក ដែលចេញនៅដើមសប្ដាហ៍នេះ បានបង្ហាញថា ទីភ្នាក់ងារការពារមីស៊ីល និងកងទ័ពអាមេរិក បានធ្វើតេស្តហោះហើរចំនួនពីរ តែទទួលបរាជ័យ នៅក្នុងឆ្នាំ២០២០។...