ព័ត៌មានអន្តរជាតិ

អាមេរិក លប់ចោលការរឹតបន្តឹង ធ្វើដំណើរប្រទេស៦១ តែមិនមានអង់គ្លេស

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាមេរិក បានប្រកាសលប់ចោល ការរឹតបន្តឹងនៃការ
ធ្វើដំណើរជាមួយ នឹងបណ្តាប្រទេសជាច្រើន ខណៈដែលបញ្ហាកូវីដនៅតែបន្ត ។

ការប្រកាសដែលត្រូវបានធ្វើឡើង ជាសាធារណៈដោយអជ្ញាធរ ជាតិសុខាភិបាល បានបញ្ជាក់ទៀតថា ប្រទេសចំនួន៦១ ដែលស្ថិតនៅក្រោម
កម្រិតហនិភ័យក្រោម៤ ដែលជាកម្រិតមួយត្រូវហាមប្រាម រាល់ការធ្វើដំណើរ ទាំងអស់នោះ ។

ក្នុងនោះផងដែរប្រទេសបារាំង អេស្បាញ និងអ៊ីតាលី ពេលនេះស្ថិតនៅក្នុងកម្រិត៣ វិញហើយដែលមានន័យថា ទាំងអ្នកដំណើរ និងពលរដ្ឋ
របស់ខ្លួនអាចធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមក បានជាធម្មតា ហើយប្រសិនបើបានចាក់ វ៉ាក់សាំងរួចរាល់។

ដោយឡែកក្នុងតារាងនេះ គេពុំមានប្រទេសអង់គ្លេស នៅក្នុងបញ្ជីឡើយ ដែលមានន័យថារាល់ការធ្វើដំណើរ ទៅនិងមកពីប្រទេស អង់គ្លេស
ទាមទារចាំបាច់ឲ្យមានការ ធ្វើចត្តាឡីស័ក រយៈពេលកំណត់ មួយជាចាំបាច់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top