ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងប្រឈម នឹងវិបត្ដិមនុស្ស ធម៌ធ្ងន់ធ្ងរ

សេអ៊ូល ៖ អង្គការក្រៅ រដ្ឋាភិបាល អន្តរជាតិ មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រឈមមុខ នឹងវិបត្តិមនុស្ស ធម៌ដ៏ធ្ងន់ធ្ងរ មួយដោយសារតែអសន្តិសុខស្បៀង និងការថែទាំសុខភាព មានកំណត់ ដែលកាន់តែធ្ងន់ធ្ងរ ដោយសារការដាក់ ទណ្ឌកម្មពិភពលោក និងមេរោគឆ្លងកូវីដ-១៩ ។

យោងតាមរបាយការណ៍ សន្ទស្សន៍ភាពធ្ងន់ធ្ងរ ចុងក្រោយបង្អស់ ដែលចងក្រងដោយគម្រោង វាយតម្លៃសមត្ថភាព ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវ (ACAPS) ប្រទេសកូរ៉េខាងជើង ប្រឈមនឹងកម្រិតធ្ងន់ធ្ងរ នៃវិបត្តិមនុស្សធម៌ ។

នេះតំណាងឱ្យកម្រិតខ្ពស់បំផុត ទីពីរនៃមាត្រដ្ឋានវាយតម្លៃវិបត្តិ ៦ ថ្នាក់ ។ របាយការណ៍នេះ ក៏បានចាត់ចំណាត់ថ្នាក់ ប្រទេសកូរ៉េខាងជើង ក្នុងចំណោមប្រទេស ដែលមាន“ ឧបសគ្គខ្ពស់” ក្នុងការទទួលបានមនុស្សធម៌ ។

ដោយប្រើឈ្មោះផ្លូវការ របស់កូរ៉េខាងជើងថា“ ស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង ត្រូវបានជំរុញដោយកត្តា នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិជាដើម” ។

របាយការណ៍នេះបានឲ្យដឹងថា“ អសន្តិសុខស្បៀងរ៉ាំរ៉ៃ និងការទទួលបានកម្រិត នៃសេវាកម្មមូលដ្ឋាន ដូចជាការថែទាំសុខភាព និងទឹកស្អាតបាន ធ្វើឱ្យប្រជាជនកូរ៉េខាងជើងជាង ១០ លាននាក់ ត្រូវការជំនួយមនុស្សធម៌”

របាយការណ៍បានឲ្យដឹងទៀងថា ទណ្ឌកម្មពិភពលោកបាន ដាក់កម្រិតលើការនាំចូលទំនិញ មនុស្សធម៌របស់កូរ៉េខាងជើង និងប៉ះពាល់ដល់ការទទួលបានជំនួយ របស់ប្រជាជនរបស់ប្រទេសនេះ ។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ ថា កំពុងរងគ្រោះដោយសារកង្វះស្បៀង អាហាររ៉ាំរ៉ៃដោយសារតែស្ថានភាព អាកាសធាតុមិនអំណោយ ផលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មពិភពលោក ទៅលើសេដ្ឋកិច្ចរបស់ខ្លួន៕

Most Popular

To Top