ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ជាង២ពាន់នាក់ គិតត្រឹម២៤ម៉ោងកន្លងមកនេះ

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតចំនួន២.៣៧៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសសរុបកើនដល់៤៧៦.៧៩២នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីដែលត្រូវបានគេរកឃើញ គឺមានចំនួន៥២.៩១១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់១៧.០៣៧.១២៩នាក់ ។

ប្រេស៊ីល ជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានជួបប្រទះនឹងរលកថ្មីនៃការឆ្លងជំងឺ ដោយមានអ្នកជំងឺច្រើនកកកុញនៅសម្រាកមន្ទីរពេទ្យ ។

ពលរដ្ឋជាង៧២,៦លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅទូទាំងប្រទស និងមានពលរដ្ឋជាង២៣លាននាក់់់បានទទួលការចាក់ថ្នាំ០២កម្រិត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top