លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលជាមនុស្សជំនិតមួយរូប របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចធ្វើការដាក់ទណ្ឌកម្ម នៅក្នុងថ្ងៃនេះ ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់របស់ និងបង្កកការចរាចរណ៍លុយនៅក្នុងប្រទេសមួយនេះ ព្រមទាំងហាមឃាត់ការធ្វើដំណើរ មកកាន់អង់គ្លេសនេះថែមទៀតផង។ ការដាក់ទណ្ឌកម្មមួយនេះ បានធ្វើឲ្យខូចដល់ដំណើរការ នៃគម្រោងលក់ក្លឹបរបស់លោក Roman មួយវិញទៀតទណ្ឌកម្មបានធ្វើឲ្យ Chelsea ត្រូវដាក់ដំណើរការក្រោមលក្ខខណ្ឌពិសេសចាប់ពីថ្ងៃនេះតទៅ។ ទណ្ឌកម្មនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមតោខៀវនេះ...
ទីក្រុងឡុងដ៍៖ បើយោងតាមរបាយការណ៍រីករាលដាល នៅក្នុងសារព័ត៌មានអង់គ្លេសថា មហាសេដ្ឋីទួរគីលោក Muhsin Bayrak គឺជាអ្នកដេញថ្លៃចុងក្រោយបំផុត ដើម្បីចូលប្រឡូកក្នុងការប្រកួតប្រជែង ទិញក្លិបបាល់ទាត់ Chelsea យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ មហាសេដ្ឋីរុស្ស៊ី Roman Abramovich បានដាក់ក្លិប Premier League លក់នៅថ្ងៃពុធ បន្ទាប់ពីគ្រប់គ្រងអស់រយៈពេល ១៩ ឆ្នាំ។...
រជ្ជកាល របស់សេដ្ឋីរុស្សី Roman Abramovich នៅក្លឹប Chelsea កាន់តែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីលោកបានប្រកាសលក់ ក្លឹបកាលពីពាក់កណ្ដាលសប្ដាហ៍នេះ ។ Abramovice សម្រេចចង់លក់ក្លឹប របស់ខ្លួនចោល ដោយសារតែទទួលសម្ពាធទណ្ឌកម្ម របស់ប្រទេសអង់គ្លេស ដូច្នេះលោកមិនចង់បាត់ បង់ក្លឹបទទេៗឡើយ ។ សម្រាប់ប្រាក់ចំណេញ ពីការលក់ក្លឹបបុរសវ័យ៥៥ឆ្នាំ សន្យានឹងយកទៅជួយជនរងគ្រោះ នៅប្រទេស...
ម្ចាស់ក្លឹបតោខៀវ Chelsea កំពូលមហាសេដ្ឋីជនជាតិរុស្សីលោក Abramovich នៅថ្ងៃនេះបានប្រកាសហើយថាដោយសារបញ្ហាអ៊ុយក្រែននិងរុស្សីពេលនេះពិតជាបានបង្ខំឲ្យគាត់សម្រេចចិត្តលក់ក្លឹបនេះចោល ហើយក្រោយការកាន់កាប់អស់រយៈពេល១៩ឆ្នាំក្រោយមក។ បច្ចុប្បន្នសេដ្ឋីរូបនេះបានទទួលរងសំពាធ យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអង់គ្លេសជា ពិសេសមួយសប្តាហ៍ចុងក្រោយនេះជុំវិញបញ្ហាទំនាក់ទំនងការ ទូតរវាងអង់គ្លេសនិងប្រទេសរុស្សីដែលបច្ចុប្បន្ន កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Abramovich បានដាក់តម្លៃរបស់ក្លឹបនេះប្រមាណជា២៦០០លានផោន ឬប្រហែលជា៣៥០០លានដុល្លារ និងកំពុងត្រូវបានគេរៀបចំឲ្យមានការដេញថ្លៃ នៅថ្ងៃសុក្រនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញ ប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយ ត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman...
កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹបតោខៀវ Chelsea កីឡាករ Marcos Alonso បានបញ្ជាក់នៅសប្តាហ៍នេះហើយថាគាត់នឹងតែរំពឹងទុកថា នឹងអាចបន្តលេងជាមួយនឹងក្លឹបដដែលទោះពិជាធ្លាប់បានអះអាងថាពិតជាបានបដិសេធសំណើររបស់ក្លឹបចំពោះកុងត្រាថ្មីពិតមែន។ Alonso បាននិយាយបែបនេះថា៖ខ្ញុំមិនអាចបង្ហាញវត្តមានមួយរយៈពិតមែនប៉ុន្តែពេលដែលខ្ញុំដែលត្រឡប់មកវិញខ្ញុំអាចស៊ុតបាល់បញ្ចូលទីនិងឈ្នះការប្រកួត ដ៏សំខាន់ជាមួយនឹង Spurs ថែមទៀតផង។ លោកបន្តថា៖នៅមិនទាន់បញ្ចប់ឡើយខ្ញុំចុះកុងត្រារយៈពេលវែងនៅទីនេះដើម្បីលេងឲ្យបានរយៈពេលវែង។តោខៀវ Chelsea គឺជាក្លឹបដ៏សំខាន់បំផុតសម្រាប់ជីវិត របស់ខ្ញុំ។ខ្ញុំនឹងប្រគល់អ្វីទាំងអស់ដែលគួរតែផ្តល់ត្រឡប់ទៅឲ្យក្លឹបវិញហើយនេះគឺជាគោលដៅរបស់ខ្ញុំ៕ ប្រែសម្រួល៖ស៊ុនលី
The Sun Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹងតោខៀវ Chelsea បានដាក់បំណង ក្នុងការលក់អ្នកចាំទី Kepa ឲ្យបាននៅចុងរដូវកាលនេះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានបំពេញការងារជាអ្នកចាំទីក្នុងតំណែងសម្រាប់ជំនួសអ្នកចាំទីឈុតធំ Mendy បានយ៉ាងល្អនៅរដូវកាលនេះព្រមទាំងមានឈ្មោះជាកីឡាករល្អបំផុតក្នុងការប្រកួត FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Al Hilal នាពេលកន្លងមកផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះគឺបានត្រឹមឈរនៅពីក្រោយអ្នកចាំទី Edourd...
ក្លឹបបិសាចក្រហម Man UTD និងក្លឹបតោខៀវ Chelsea នៅសប្តាហ៍នេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចរចានាំយកកីឡាករខ្សែប្រយុទ្ធ Alexander Isak ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad។ The Mirror ក៏បានចេញផ្សាយដូចគ្នាទៅនឹង The Goal ដែរថាបិសាចក្រហម Man UTD គឺបានសម្លឹងមើលឃើញកីឡាកររូបនេះ...
អ៊ីស្រាអែល៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា លោក Grant វ័យ ៦៦ ឆ្នាំធ្លាប់ទទួលបន្ទុកលើក្រុម Portsmouth, West Ham និងក្រុមជម្រើសជាតិអ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថា បានប្រើតួនាទីដ៏លេចធ្លោរបស់លោកព្យាយាម និងបង្ខិតបង្ខំស្ត្រីជាច្រើនឲ្យរួមភេទកំពុងស្ថិតក្នុងការស៊ើបអង្កេតមួយដែលផ្សាយនៅលើទូរទស្សន៍អ៊ីស្រាអែល។ រាយការណ៍ដោយ The Times of Israel ថា កម្មវិធីស៊ើបអង្កេតរបស់អ៊ីស្រាអែល Exposure បានបង្ហាញសក្ខីកម្មជិតមួយម៉ោងពីស្ត្រីជាច្រើនដោយពណ៌នាថា Grant...
ទោះបីជាមានទំរង់លេងអន់ខ្លាំង រយៈពេលចុងក្រោយនេះ ដែលបានផ្ទេរមកចូលរួមជាមួយនឹងតោខៀវ Chelsea ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner បានបញ្ជាក់ថា គាត់ពិតជាមានអារម្មណ៍មោទនភាព និងសប្បាយចិត្តខ្លាំងណាស់ ដោយសារតែអ្នកគាំទ្រនៅ Stamford Bridge។ ឆ្លើយតបទៅនឹងទំរង់លេង ដែលមិនសូវល្អតបតាមការរំពឹងទុកប៉ុន្តែ Werner បែរបាននិយាយបែបនេះថា៖ ខ្ញុំពិតជាមិនដឹងថាហេតុអ្វីនោះទេ ដែលអ្នកគាំទ្ររបស់ក្លឹប Chelsea នៅតែពេញចិត្តនិងបន្តគាំទ្រខ្ញុំខ្លាំងបែបនេះ។ Werner...