យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Cole Palmer ទីបំផុតត្រូវបានប្រកាស ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុត នៅលីគកំពូលអង់គ្លេស ហើយបន្ទាប់ពីបានជាប់ឈ្មោះកីឡាករវ័យក្មេងល្អបំផុត របស់ក្លឹបតោខៀវ Chelsea ផងដែរ ។ កីឡាករ Palmer វ័យទើបតែ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន យ៉ាងល្អឥតខ្ជោះជួយ Chelsea ដោយអាចរកគ្រាប់បាល់ បានទៅដល់២២គ្រាប់...
ប្រកួតដំបូងនៅក្នុងលីគ កំពូល របស់អង់គ្លេសយប់មិញនេះ ម្ចាស់ផ្ទះតោខៀវ Chelsea បើកឆាកដំបូង ប៉ះក្រុមម្ចាស់ជើងឯក កាលពីរដូវកាលមុន Man City ប៉ុន្តែសំណាងមិនល្អឡើយ គឺត្រូវបាត់បង់៣ពិន្ទុ យ៉ាងស្រួលទៅឲ្យក្រុមភ្ញៀវ ។ Man City នៅតែខ្លាំង ធ្វើដំណើរមកដល់ទឹកដី Stamford Bridge ហើយស៊ុតបញ្ចូលទី២ គ្រាប់...
ខ្សែបម្រើប្រយុទ្ធស្លាបរបស់តោខៀវ Chelsea គឺកីឡាករ Cole Palmer បានសម្រេចពង្រីកវិសាលភាពកុងត្រារបស់ខ្លួនរហូតដល់ឆ្នាំ២០៣៣ បន្ទាប់ពីក្លឹបយល់ឃើញថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនឹងអាចមានសក្ដានុពលខ្លាំងសម្រាប់ក្រុម។ បើគិតទៅវាមានរយៈពេលវែង រហូតដល់ទៅ៩ឆ្នាំ សម្រាប់កុងត្រារបស់ Palmer ជាមួយ Chelsea ។ កីឡាករវ័យ២២ឆ្នាំរកបានរហូតដល់ទៅ២៥គ្រាប់ និង Assists បាន១៥លើក ក្នុងការបង្ហាញខ្លួនលើទីលានសរុប៤៥លើកគិតចាប់ពីពេលផ្ទេរពី Manchester City...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea នឹងធ្វើការចុះហត្ថលេខាក្នុងការ ទិញយកកីឡាករខ្សែប្រយុទ្ធ Samu Omorodion ដែលបច្ចុប្បន្នកំពុងបង្ហាញ ទំរង់លេងដ៏ល្អនៅជាមួយនឹងក្លឹប AT Madrid។ ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹប Chelsea នឹងចំណាយលុយ ប្រមាណជា៣៥លានផោន ក្នុងការទិញយក កីឡាកររូបនេះ ដោយក្នុងនោះមានទាំង ការដោះដូរកីឡាករ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានសម្រេចផ្តល់ឳកាសឲ្យកីឡាករ Trevoh Chalobah ក្នុងការហ្វឹកហាត់ ដាច់ពីឈុតធំជាង លើកដំបូងហើយ។ ការសម្រេចចិត្តនេះធ្វើឡើង ក្នុងពេលដែលកីឡាករកំពុងក្លាយ ទៅជាគោលដៅរបស់ក្លឹប Crystal Palace ផងដែរប៉ុន្តែជឿជាក់ថា កីឡាករអតីតជម្រើសជាតិ ឈុតក្រោម២០ឆ្នាំ របស់បារាំងរូបនេះនឹងមិនមានតម្លៃខ្លួន ទាបជាង២៥លានផោន...
អ្នកចាត់ការរបស់មេឃខៀវ Manchester City លោក Pep Guardiolaបាននិយាយថា «…ខ្ញុំទើបតែបានអានព័ត៌មានពីការដាក់ពិន័យរបស់ English Premier League ដូច្នេះខ្ញុំគួរតែព្យាយាមនិយាយឲ្យបានខ្លីជាងរាល់ដង»។ ការលើកឡើងនេះធ្វើឡើងនៅទឹកដីអាមេរិកក្នុងការប្រកួតមិត្តភាពទល់ Chelsea កន្លងទៅ។ Manchester City ត្រូវបានពិន័យជាប្រាក់ចំនួន ២,០៩ លានអឺរ៉ូ ពីបទមិនគោរពពេលវេលាប្រកួតពោលគឺកែបាល់ និងចេញមកចាប់ផ្ដើមការប្រកួតនៅវគ្គទី២យឺត...
យោងតាមការចេញផ្សាយ របស់ ,The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដែលអាចកៀកនឹងនាំយកកីឡាករប្រេស៊ីល Gabriel Mec ដែលក្លឹបបានព្យាយាមចរចា ជាមួយនឹងក្លឹប Gremio អស់រយៈពេលជាយូរមកហើយ ។ ក្លឹបតោខៀវ Chelesa ដែលក្រោយ បានម្ចាស់ក្លឹបថ្មី គឺលោក Todd Boehly...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារឆ្នើម Jake O’Brien ត្រូវបានក្លឹប Everton ចរចាបានសម្រេចនាំយកមក ចូលរួមក្លឹបហើយត្រៀម ការប្រកួតរដូវកាលក្រោយ។ កុងត្រាដោះដូរដែលមានតម្លៃខ្លួនប្រមាណជា១៧លានផោននេះមានរយៈពេល៥ឆ្នាំហើយគិតត្រឹមសប្តាហ៍នេះកីឡាករក៏បានធ្វើដំណើរមកដល់អង់គ្លេស ដើម្បីតេស្តសុខភាពហើយផងដែរ។ O’Brien នឹងចូលរួមជាមួយនឹង ក្រុមដែលដឹកនាំដោយលោក Sean Dyche ក្នុងគ្រាដែលតារាឆ្នើមខ្សែ ការពារស្រាប់ របស់ក្លឹបកីឡាករ Jarrad...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានឈានទៅដល់ការសម្រេចចិត្តក្នុងការដាក់លក់កីឡាករខ្សែការពារ Trevoh Chalobah ហើយក្រោយអវត្តមានចេញពី ការប្រកួតមុនបើករដូវកាលថ្មីនេះ។ កីឡាករ Chalobah ហាក់ដូចជាមានភាព កាន់តែច្បាស់ទៅហើយថានឹងត្រូវចាកចេញពីកីឡាដ្ឋាន Stamford Bridge ដោយសារតែមិនឃើញមានវត្តមាន ចូលហ្វឹកហាត់ជាមួយនឹងក្រុមផងនិងការធ្វើដំណើរទៅទឹកដីអាមេរិក។ ប្រភពដដែលជឿជាក់ថាក្លឹបតោខៀវ Chelsea បានសម្រេចប្រកាសលក់កីឡាកររវ័យ២៥ឆ្នាំរូបនេះ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានដាក់ការសម្លឹង មើលមួយចំពោះអ្នកចាំទី ឆ្នើមរបស់ក្លឹប Villareal កីឡាករ Filip Jorgensen។ ប្រភពដដែលបានឲ្យដឹងទៀត ថាការចរចា ជាមួយនឹងអ្នកចាំទីស្វីសរូបនេះ បានចាប់ផ្តើមហើយជឿជាក់ថា ក្នុងនោះក្លឹបបានដាក់បញ្ចូលឈ្មោះ អ្នកចាំទីគោលដៅថ្មីចំនួន៤នាក់ សរុបចូលទៅក្នុងបញ្ជីកីឡាករ ដែលពួកគេចង់បាន នៅរដូវក្តៅនេះ។...