កីឡា

Chalobah នឹងចាប់ផ្តើមហ្វឹកហាត់ ដាច់ដោយឡែក ពីឈុតធំរបស់តោខៀវ Chelsea

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានសម្រេចផ្តល់ឳកាសឲ្យកីឡាករ Trevoh Chalobah ក្នុងការហ្វឹកហាត់ ដាច់ពីឈុតធំជាង លើកដំបូងហើយ។

ការសម្រេចចិត្តនេះធ្វើឡើង ក្នុងពេលដែលកីឡាករកំពុងក្លាយ ទៅជាគោលដៅរបស់ក្លឹប Crystal Palace ផងដែរប៉ុន្តែជឿជាក់ថា កីឡាករអតីតជម្រើសជាតិ ឈុតក្រោម២០ឆ្នាំ របស់បារាំងរូបនេះនឹងមិនមានតម្លៃខ្លួន ទាបជាង២៥លានផោន ឡើយប្រសិនបើការចរចា គ្នានឹងត្រូវធ្វើឡើង។

Chalobah បានបង្ហាញខ្លួនលេងនៅប្រកួត ក្នុងការប្រកួតមិត្តភាពបើករដូវកាល ប៉ុន្តែមិនសូវបានបង្ហាញទំរង់លេងល្អ គួរឲ្យទាក់ចិត្តគ្រូបង្វឹកថ្មី របស់ក្លឹបឡើយ ហើយជឿជាក់ថាកីឡាករ ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ នឹងអាចសម្រេចចិត្ត ក្នុងការចាកចេញជាមិនខាននៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top