កីឡា

Chelsea ចំណាយ៣៥លានផោន ទិញខ្សែប្រយុទ្ធម្នាក់របស់ AT Madrid និងដោះដូរ Gallagherជាមួយគ្នាផង

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea នឹងធ្វើការចុះហត្ថលេខាក្នុងការ ទិញយកកីឡាករខ្សែប្រយុទ្ធ Samu Omorodion ដែលបច្ចុប្បន្នកំពុងបង្ហាញ ទំរង់លេងដ៏ល្អនៅជាមួយនឹងក្លឹប AT Madrid។

ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹប Chelsea នឹងចំណាយលុយ ប្រមាណជា៣៥លានផោន ក្នុងការទិញយក កីឡាកររូបនេះ ដោយក្នុងនោះមានទាំង ការដោះដូរកីឡាករ​ Cornor Gallagher ទៅឲ្យក្លឹប AT Madrid ផងដែរ។

កីឡាករ Omorodion មានវ័យ២០ឆ្នាំក៏កំពុងលេង ឲ្យជម្រើសជាតិអេស្បាញ ឈុតក្រោម២១ឆ្នាំផងដែរ ។ តាមផែនការកីឡាកររូបនេះ នឹងត្រូវចុះហត្ថលេខាលើកុងត្រាថ្មីដែលអាចបន្តអាជីពរបស់គាត់ជាមួយនឹង AT Madrid ប្រមាណជា៧ឆ្នាំទៀតប៉ុន្តែយ៉ាងណាក្តី Chelsea នឹងចំណាយលុយ ក្នុងការទាក់ទាញកីឡាកររូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top