យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានធ្វើការសម្រេចចិត្ត រួចរាល់ហើយ ចំពោះអនាគតរបស់ក្លឹប ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់។ កីឡាករ Armando Broja បានក្លាយទៅជាគោលដៅ សម្រាប់ក្លឹបពិចារណា នៅក្នុងខែមករា ខាងមុខខណៈដែលក្លឹបកំពុងព្យាយាម តាមចែចង់កីឡាករ ខ្សែប្រយុទ្ធថ្មីៗដែលមានដូចជា Ivan Toney និង...
សប្តាហ៍នេះតោខៀវ Chelsea ធ្វើមិនបានល្អទៀតហើយក្នុងការប្រកួតលីកកំពូលអង់គ្លេសទាំងដែលការប្រកួតស្ថិតនៅក្នុងទឹកដីខ្លួនឯងដោយបាត់ពិន្ទុទៅឲ្យក្រុមភ្ញៀវ Brentford។ ទោះបីជាបានគ្រប់គ្រងការប្រកួតបានទៅដល់ជិត៦៩ភាគរយក្តីប៉ុន្តែ Chelsea មិនអាចរកគ្រាប់បាល់បានឡើយហើយបានត្រឹមផ្តល់ឳកាសទៅវិញសម្រាប់ក្រុមភ្ញៀវដែលអាចស៊ុតបានទៅដល់២គ្រាប់ក្នុងការព្យាយាម៧ដង។ គ្រាប់បាល់កើតឡើងដំបូងអាចធ្វើបាននៅតង់ទី២ដោយកីឡាករ Ethan Pinnock និងមួយគ្រាប់ចុងក្រោយធ្វើបានដោយ Bryan Mbeumo នៅនាទីទី៩០បូក៦។ ចប់ប្រកួតសប្តាហ៍នេះតោខៀវ Chelsea បន្តស្ថិតនៅលេខរៀងទី១១មានត្រឹមតែ១២ពិន្ទុប៉ុណ្ណោះខណៈដែល Brentford មាន១៣ពិន្ទុឈរនៅលេខរៀងទី១០៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អតីតតារាឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Frank Leboeuf បានបង្ហាញអំពីការមិនសប្បាយចិត្ត ដោយសារតែក្លឹបបានចំណាយលុយយ៉ាងច្រើនប៉ុន្តែមិនចំគោលដៅដ៏ល្អម្នាក់នោះឡើយ។ លោក Leboeuf បានចំណាយពេលអស់រយៈពេល៦រដូវកាលជាមួយនឹងក្លឹបតាំងតែពីចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១បានលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែមានជំរើសល្អជាងល្អជាកីឡាករ Moises Caicedoដែលក្លឹបបានចំណាយលុយ១១៥លានផោន។ បន្ថែមទៅលើបញ្ហានេះលោក Leboeuf បានពោលថា៖ ខ្ញុំគិតថា...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank បានអះអាងសាជាថ្មីហើយថាកីឡាករ Ivan Toney នឹងមិនអាចលក់ចេញ បានឡើយក្នុងតម្លៃទាប ជាដាច់ខាត។ គេបានដឹងហើយថា ក្លឹបដែលកំពុងតាមព្យាយាម ចែចង់កីឡាករឆ្នើមនោះបំផុតនោះ មានដូចជាក្លឹបបិសាចក្រហម Man UTD និងក្លឹបតោខៀវ...
ក្លឹប Chelsea បានទិញយកអ្នកចាំទី Robert Sanchez ពីក្លឹប Brighton & Hove Albion នៅក្នុងតម្លៃប្រមាណ ៣១.៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។ បើតាមប្រភពដដែលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាហើយ ដោយរង់ចាំដែលពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ អ្នកចាំទីរូបនេះនឹងមកជំនួសកន្លែងអ្នកចាំទី Édouard Mendy ដែលបានផ្លាស់ទៅកាន់ Al...
The Goal ចេញផ្សាយនៅថ្ងៃនេះថា ក្លឹបតោខៀវ Chelsea បានព្រមព្រៀងជាមួយនឹងកុងត្រាថ្មីដែលរយៈពេលវែងដល់តៅ៦ឆ្នាំជាមួយនឹងកីឡាករចំណូលថ្មីម្នាក់។ កីឡាករខ្សែការពារ Levi Colwill ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Brighton នឹងទទួលយកកុងត្រានេះហើយចូលរួមជាមួយនឹង Chelsea នៅរដូវកាលក្រោយ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Colwill ជាមួយនឹងក្លឹបនៅសល់រយៈពេលដល់ទៅ២ឆ្នាំទៀតប៉ុន្តែកីឡាករវ័យ២០ឆ្នាំរូបនេះមិនព្រមសម្រេចចិត្តបន្តកុងត្រាថ្មីដែល Brighton បានព្យាយាមបញ្ចុះបញ្ចូលគាត់នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានដាក់សំណើរសុំចរចាកំពូលកីឡាករ Kylian Mbappe ពីក្លឹប PSG ខណៈដែលទំនាក់ទំនងរវាងកីឡាករបារាំង និងក្លឹបបារាំងនេះកំពុង មានបញ្ហារកាំរកូសខ្លាំង។ ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាបានដឹងហើយថាកីឡាកររូបនេះ តែងតែចិញ្ចឹមិចិត្តក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ក្តីប៉ុន្តែ Chelsea នៅតែចង់សាកល្បងប្រើប្រាស់កញ្ចប់លុយធំដែលខ្លួនមានដើម្បីឆក់យកឳកាសដែលកំពុង មានភាពមិនច្បាស់លាស់បែបនេះ។ ក្លឹប Chelsea...
ក្លឹបតោខៀវ Chelsea កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកយ៉ាងខ្លាំង ក្នុងរដូវក្តៅនេះត្រៀមការប្រកួតរដូវកាលក្រោយដោយក្នុងនោះចុងក្រោយ ក្លឹបបានដាក់សំណើររួចរាល់ហើយសុំចរចាកីឡាករ Rayan Cherki ដែលកំពុងលេងនៅបារាំង។ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Cherki ដែលកំពុងលេងឲ្យក្លឹប Lyon រូបនេះត្រូវបាន The Goal ចេញផ្សាយថានឹងអាចមានតម្លៃខ្លួនប្រមាណជា៤០លានអឺរ៉ូ ហើយគាត់គឺជាកីឡាករដ៏មានសក្តានុពលបំផុត សម្រាប់ជំនួសតំណែងកីឡាករ Christian Pulisic ដែលបានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយនឹង AC...
ក្រោយពេលដែលគ្រូបង្វឹកថ្មីលោក Mauricio Pochettino បានធ្វើដំណើរមកចូលរួមក្លឹបហើយនោះតោខៀវ Chelsea បានធ្វើការលក់កីឡាករជាច្រើនចេញពីក្លឹប។ ក្នុងពេលជាមួយគ្នានេះ ក្លឹបបានប្រកាសទិញបានកីឡាករថ្មីតែម្នាក់គត់ មកវិញកីឡាករវ័យក្មេងរបស់ក្លឹបប្រេស៊ីល Santos ដែលមានឈ្មោះថា Angelo Gabriel តម្លៃខ្លួន១៥លាននិងមានអាយុទើបតែ១៨ឆ្នាំ។ កីឡាករដែលត្រូវបានក្លឹបជម្រុះចេញជាច្រើននោះមានដូចជាកីឡាករ Kante, Koulibaly, Haverts និងកីឡាករផ្សេងទៀតកំពុងស្ថិតនៅក្នុងការចរចាចាកចេញ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងរៀបចំការងារ ដើម្បីចរចាកីឡាករ Mateo Kovacic ក្នុងតម្លៃប្រមាណជា២៥លានផោន ដែលជឿជាក់ថាជាតម្លៃ ដែលក្លឹបតោខៀវ Chelsea បានប្រកាសដាក់លក់ត្រៀម រដូវក្តៅនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា ទាំងក្លឹប Chelsea បានព្រមព្រៀងរួចរាល់ហើយក្នុងការសម្រេចចិត្តរបស់កីឡាករ Kovacic ដើម្បីចាកចេញ...