បច្ចេកវិទ្យា
ក្រុមអ្នកប្រើប្រាស់អឺរ៉ុប បានរិះគន់ក្រុមហ៊ុនវីដេ អូហ្គេមយុទ្ធសាស្ត្រប្រើបោក បញ្ឆោតពួកគេ
ព្រុចសែល៖ក្រុមអ្នកប្រើប្រាស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ក្រុមហ៊ុនវីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោកថា ក្រុមហ៊ុននេះបានបោកបញ្ឆោតអ្នក ប្រើប្រាស់របស់សហភាពអឺរ៉ុប រួមទាំងកុមារដើម្បីជំរុញឲ្យពួកគេចំណាយកាន់តែច្រើនលើសកម្មភាពវីដេអូហ្គេម យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នេះបើយោងតាមតួលេខឧស្សាហកម្មដែលបានចេញផ្សាយ កាលពីខែមុនថា ហ្គេមវីដេអូមានប្រជាប្រិយភាពខ្លាំងនៅទ្វីបអឺរ៉ុប ដែលប្រជាជនជាងពាក់កណ្តាលគឺជាអ្នកលេង។ ក្រុមសិទ្ធិអ្នកប្រើប្រាស់ឆ័ត្រ BEUC របស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការអឺរ៉ុប ដោយមានការគាំទ្រពីអង្គការសមាជិកក្នុងប្រទេសចំនួន ១៧ នៅអឺរ៉ុប រួមមានប្រទេសបារាំង អាល្លឺម៉ង់...