បរទេស ៖ ការិយាល័យគណនេយ្យភាព រដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ទើរតែពាក់កណ្តាល នៃយន្តហោះចម្បាំង F-35 Joint Strike Fighters ដែលត្រូវបានគេសន្មត់ថា ដំណើរការគឺមិនអាចហោះហើរបាន ហើយវានឹងត្រូវចំណាយ ១,៣ ពាន់ពាន់លានដុល្លារដើម្បីរក្សាឱ្យ យន្តហោះទាំងនោះឱ្យដំណើរការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា...
យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំងបំបាំងកាយធុន F-35 ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិតស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល។ សំណើនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងលើកមុន ដែលអ៊ីស្រាអែលបានយល់ព្រមទិញយន្តហោះ F-35 ចំនួន ២៥ គ្រឿងពីសហរដ្ឋអាមេរិក ដែលផលិតដោយក្រុមហ៊ុន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា យន្តហោះចម្បាំង F-35 នឹងត្រូវបានជួសជុលឡើងវិញ ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហារំញ័ររបស់ម៉ាស៊ីន ។ នេះបើយោងតាមការដកស្រង់ ពីការិយាល័យកម្មវិធីរួម F-35 (JPO)បានបញ្ជាក់ដូច្នេះ ។ ការិយាល័យបានចេញសេចក្តីណែនាំ មួយកាលពីសប្តាហ៍មុន ដោយរៀបរាប់លម្អិតអំពីនីតិវិធីជួសជុលឡើងវិញសម្រាប់យន្តហោះនៅទូទាំងពិភពលោក ។...