ព័ត៌មានអន្តរជាតិ
Greenland បានបាត់បង់ជាងមួយភាគបី នៃផ្ទាំងទឹកកកអណ្តែតទឹក ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ
ហូឡង់៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា Greenland ជាកន្លែងផ្ទុកទឹកកកទឹកដ៏ច្រើនសន្ធឹកសន្ធាប់ជាប់ក្នុងផ្ទាំងទឹកកក និងគម្របទឹកកកបានបាត់បង់ច្រើនជាងមួយភាគបីនៃផ្នែកសំខាន់ នៃស្រទាប់ទឹកកកនេះ ហើយផ្ទាំងទឹកកកអណ្តែតទឹករក្សាទឹកសមុទ្រឲ្យឆ្ងាយពីភាគច្រើននៃទឹកកក។ការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលើ Nature Communications ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក និងដាណឺម៉ាកបានពណ៌នាអំពីការធ្លាក់ចុះយ៉ាងគំហុកនៃបរិមាណរបស់វា។ អ្វីដែលពួកគេបានរកឃើញគឺថា ចាប់តាំងពីឆ្នាំ ១៩៧៨ ទឹកកកអណ្តែតប្រហែល ៤០០ ពាន់លានតោននៅជុំវិញ Greenland បានបាត់ខ្លួនស្មើនឹង៣៥ភាគរយនៃទឹកកកសមុទ្រអណ្តែតសរុបនៅជុំវិញកោះដ៏ធំនេះ។ លោក...