កីឡា
Liverpool សម្លឹងឃើញកីឡាករ ចំណូលថ្មីដំបូងនៅរដូវក្តៅនេះ
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងការតាមដានស្ថានភាពរបស់កីឡាករ Mohamed Simakan ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig។ កីឡាករខ្សែការពាររូបនេះនឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីដំបូងរបស់ Liverpool នៅរដូវក្តៅនេះហើយសង្ឃឹមថានឹងចូលមកជំនួសតំណែងរបស់កីឡាករ Joel Matip។ Leipzig រដូវក្តៅនេះកំពុងប្រមូលលុយបានយ៉ាងច្រើនចេញពីការលក់កីឡាករឆ្នើមៗវ័យក្មេងរបស់គាត់ជាច្រើនហើយជឿជាក់ថាកីឡាករ Simakan រូបនេះអាចនឹងត្រូវក្លឹបដាក់លក់ក្នុងតម្លៃខ្លួនចន្លោះពី៤០ទៅ៤៥លានអឺរ៉ូ។ គួរឲ្យដឹងដែរថាទំរង់លេងជាខ្សែការពារតែកីឡាកររូបនេះអាចរកគ្រាប់បាល់៣លើកនិងបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្លឹប៤លើកក្នុងការបង្ហាញខ្លួនទាំង៤២ប្រកួត៕ ប្រែសម្រួល៖ស៊ុនលី