ព័ត៌មានអន្តរជាតិ
RCEP នឹងជួយជុំរុញ សេដ្ឋកិច្ចជាតិជប៉ុន ឆ្នាំដល់ទៅ១៤០ ពាន់លានដុល្លារ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សេដ្ឋកិច្ចជប៉ុននឹងអាចកើនឡើង ប្រាក់ចំណូលប្រមាណជា១៤០ពាន់លានដុល្លារទៀត ដោយសារតែកិច្ចព្រមព្រៀង ពាណិជ្ជកម្ម RCEP ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥កាលពីឆ្នាំទៅ។ ការលើកឡើងដោយ រដ្ឋាភិបាលជប៉ុន បែបនេះគឺត្រូវពឹងផ្អែកលើផលិតផល ក្នុងស្រុកសរុបជាក់ស្តែង របស់ប្រទេសកាលពីឆ្នាំ២០១៩ ខណៈដែលផលប៉ះពាល់សេដ្ឋកិច្ច ដែលរំពឹងទុកនៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងគ្របដណ្តប់មួយភាគបី...