បច្ចេកវិទ្យា

រូបភាពផ្កាយរណប ប្រាប់រឿងរ៉ាវព័ត៌មានធំ ៗ មួយចំនួនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ

ម៉ិកស៊ិក៖ ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះមានការរីកចម្រើននៃការប្រើប្រាស់រូបភាពផ្កាយរណបសម្រាប់ការធ្វើរបាយការណ៍ ដូចជាការផ្លាស់ប្តូរមួយទសវត្សរ៍លើផែនដីចាប់ពីលំហអាកាសនាបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


សកម្មភាពនេះត្រូវបានដឹកនាំដោយកំណើននៃផ្កាយរណបពាណិជ្ជកម្មដែលបានកាត់បន្ថយថ្លៃដើមនៃរូបភាពបែបនេះ ហើយការរីកចម្រើនខាងបច្ចេកវិទ្យាដែលធ្វើឲ្យរូបភាពមានគុណភាពបង្ហាញខ្ពស់ពីតំបន់ជាច្រើននៃពិភពលោកអាចចូលបានស្ទើរតែភ្លាមៗសូម្បីតែទូរស័ព្ទក៏ដោយ។


ក្រុមហ៊ុនផលិតរូបភាពផ្កាយរណបអាមេរិក Maxar Technologies Inc បានបញ្ចេញរូបភាពផ្កាយរណបពីព្រឹត្តិការណ៍ព័ត៌មានធំ ៗ មួយចំនួនក្នុងមួយទសវត្សរ៍កន្លងមកនេះពីគ្រោះមហន្តរាយធម្មជាតិរហូតដល់សង្គ្រាមរហូតដល់ការកសាងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple’s ‘Spaceship’ headquarters នៅ Cupertino, California.។


រូបភាពទាំងនេះមានតាំងពីការលេចធ្លាយប្រេងក្នុងទឹកជ្រៅ Deepwater Horizon ឆ្នាំ ២០១០ នៅឈូងសមុទ្រម៉ិកស៊ិករហូតដល់ការដាក់ឲ្យដំណើរការនាវាដឹកយន្តហោះផលិតក្នុងស្រុកដំបូងគេរបស់ចិនគឺខេត្តសានដុងពីមូលដ្ឋានមួយនៅលើច្រាំងនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះកាលពីខែមុន។ ទីស្នាក់ការកណ្តាលនៅ Westminster រដ្ឋ Colorado, Maxar មានឯកទេសខាងផ្កាយរណបសម្រាប់រូបភាពផែនដីទិន្នន័យភូមិសាស្ត្រនិងការវិភាគ៕ដោយ៖លី ភីលីព

Most Popular

To Top