បច្ចេកវិទ្យា

Microsoft ចាប់បានឈ្មោះ វេបសាយជាច្រើន ដែលប្រើប្រាស់ ដោយក្រុមភេរវករ កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមហ៊ុន Microsoft បានឲ្យដឹង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន បានអនុវត្តន៍ តាមដីការបស់តុលាការមួយ ដែលអនុញ្ញតឲ្យខ្លួន ធ្វើការរឹបអូសឈ្មោះដូមែន របស់វេបសាយជាច្រើន ដែលបានប្រើប្រាស់ ដោយក្រុមភេរវករ របស់កូរ៉េខាងជើង ដែលបានបង្ហោះ ក្នុងការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើរណេត មកលើសកម្មភាព ដែលជាសិទ្ធិពលរដ្ឋ ក្រុមអ្នកស្រាវជ្រាវ និងអ្នកផ្សេងៗទៀត ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក បាននិយាយថា តុលាការសហព័ន្ធ បានអនុញ្ញតដល់ក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យ ទៅលើដូមេនចំនួន៥០ ដែលបានប្រតិបត្តិការ ដោយក្រុមមួយ ដែលមានឈ្មោះថា Thallium ដែលបង្កផលប៉ះពាល់ នៅលើអនឡាញ ដល់អ្នកប្រើប្រាស់ទាំងឡាយ ដោយប្រើប្រាស់ការឆបោក ដែលយកឈ្មោះយីហោ របស់ក្រុមហ៊ុន Microsoft និងស្លាកយីហោល្បីៗ ផ្សេងៗទៀត ។

លោក Tom Burt អនុប្រធានសុវត្ថិភាព អតិថិជន និងភាពស្មោះត្រង់ របស់ក្រុមហ៊ុន Microsoft បានលើកឡើងថា “បណ្តាញនេះ ត្រូវបានប្រើប្រាស់ ដើម្បីគោលដៅ ជនរងគ្រោះទាំងឡាយ ហើយបន្ទាប់មកសម្របសម្រួល គណនីនៅលើអនឡាញ របស់ពួកគេ ដោយធ្វើការជ្រៀតចូល កុំព្យូទ័តរបស់ពួកគេ សម្របសម្រួលសុវត្ថិភាព បណ្តាញនានារបស់ពួកគេ និងលួចយកព័ត៌មានសម្ងាត់” ។

អ្វីដែលគេបានដឹងច្បាស់នោះ គឺថា ក្រុមភេរវករ ក៏បានប្រើប្រាស់ នូវសហ្វវែរក្លែងបន្លំ ដែលអាចចូលយក ទិន្នន័យផ្សេងៗ នៅលើកុំព្យូទ័រ របស់ជនរងគ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top