បច្ចេកវិទ្យា

កោះតៃវ៉ាន់ សិង្ហបុរី និង Jersey ស្ថិតនៅលើគេ ក្នុងបញ្ជី ប្រទេសប្រព័ន្ធអ៊ីនធើណេត លឿនបំផុតនៅលើ ពិភពលោក

អាមេរិក៖បណ្តាប្រទេសដែលមានល្បឿន អ៊ីនធើណេត លឿនបំផុតបានបង្ហាញថា កោះតៃវ៉ាន់ សិង្ហបុរី និងJersey ជាប់ចំណាត់ថ្នាក់ កំពូលនៅលើពិភពលោក ចំណែកចក្រភព អង់គ្លេសស្ថិតក្នុងចំណាត់ថ្នាក់ទី៣៣ និងសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី១៥ លើតារាងចំណាត់ថ្នាក់នៃសម្ព័ន្ធសកល បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ល្បឿននៃការទាញយកជា មធ្យមនៅកោះតៃវ៉ាន់ គឺ៨៥ មេហ្គាបៃក្នុងមួយ វិនាទី ហើយល្បឿននោះអាចចំណាយពេលត្រឹមតែ៨ វិនាទីប៉ុណ្ណោះដើម្បីទាញយកខ្សែភាពយន្ត ដែលនិយមន័យ។ ក្រុមអ្នកស្រាវជ្រាវមកពី WebsiteToolTester បានសិក្សាទិន្នន័យបញ្ជូន ដោយអ្នកប្រើប្រាស់អ៊ីនធើណេតតាមរយៈការធ្វើតេស្តល្បឿន តាមអ៊ីនធើណេតដោយមិនរាប់ បញ្ចូលនូវកំហុសណាមួយនៅលើខ្សែ និងបានបញ្ចូលពួកគេ ដើម្បីបង្កើតចំណាត់ថ្នាក់ ពិភពលោក។

ល្បឿនជាមធ្យមសម្រាប់ផែនដី បានធ្លាក់ចុះពីប្រមាណ ៩Mbps ក្នុងឆ្នាំ ២០១៧ មកត្រឹមតែជាង ១១Mbps កាលឆ្នាំ២០១៩ដែលក្រុមអ្នកស្រាវជ្រាវ បានធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេក៏បានរកឃើញថា ប្រទេសចំនួន១៨ក្នុងចំណោមប្រទេសចំនួន២៥ ដែលមានល្បឿនអ៊ីនធើណេតលឿនបំផុត គឺនៅអ៊ឺរ៉ុប ដែលមានល្បឿនលឿនបំផុតមកពីកោះជឺស៊ីដែលមានល្បឿន ៦៧ មេហ្គាបៃខ្ពស់ជាង ចក្រភពអង់គ្លេស ១០០ ភាគរយ។

ដើម្បីប្រមូលទិន្នន័យដែលពួកគេ បានធ្វើតេស្តល្បឿនបានបញ្ចប់ដោយប្រជាជនតាមអ៊ីនធើណេត ពាសពេញពិភពលោក ជាមួយនឹងការធ្វើតេស្ត ផ្សេងៗគ្នារាប់ពាន់លានដើម្បីវិភាគលើលីកពិភពលោក នៃលទ្ធផល។ មានហានិភ័យជាមួយនឹងវិធីសាស្រ្តនេះ មនុស្សទំនងជាធ្វើតេស្តល្បឿន នៅពេលមាន បញ្ហាហើយល្បឿនជាមធ្យមត្រូវបាន រាយការណ៍យឺតជាងល្បឿន អាចរកបានដោយ សារតែវ៉ាយហ្វាយយឺត ឬការតភ្ជាប់នៅក្នុងផ្ទះ៕

Most Popular

To Top