បច្ចេកវិទ្យា

ក្រុមហ៊ុន Facebook ទទួលស្គាល់កំហុស ដែលរារាំងព័ត៌មាន ទាក់ទងនឹងជំងឺឆ្លង

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Facebook និយាយថា កំហុសនៅក្នុងប្រព័ន្ធប្រឆាំង នឹងសារឥតបានការ របស់ខ្លួនកំពុងរារាំង ការផ្សាយតំណភ្ជាប់ ទៅនឹងរឿងរ៉ាវព័ត៌មាន អំពីមេរោគនេះ ហើយលោក Guy Rosen អនុប្រធាន របស់ក្រុមហ៊ុន Facebook ក៏បានមានប្រសាសន៍ នៅលើបណ្តាញសង្គម Twitter ថា ក្រុមហ៊ុនកំពុងធ្វើការ ជួសជុលបញ្ហានេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អ្នកប្រើប្រាស់ត្អូញត្អែរថា ភ្ជាប់ទៅនឹងរឿងរ៉ាវព័ត៌មាន អំពីការបិទសាលារៀន និងព័ត៌មានផ្សេងទៀត ដែលទាក់ទងនឹងការផ្ទុះវីរុសត្រូវបានរារាំង ដោយប្រព័ន្ធស្វ័យ ប្រវត្តិរបស់ក្រុមហ៊ុន។
លោក Rosen បានបន្តថា បញ្ហាគឺមិនទាក់ទង នឹងការផ្លាស់ប្តូរណាមួយ ចំពោះកម្លាំងអ្នកសម្របសម្រួល មាតិការបស់វាទេ ក្រុមហ៊ុនបានបញ្ជូន អ្នកសម្របសម្រួលមនុស្ស របស់ខ្លួន ទៅផ្ទះវិញនៅសប្តាហ៍នេះ ។

អ្នកតំណាងឲ្យ Facebook មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរស្តីពីស្ថានភាព នៃអ្នកសម្របសម្រួលមាតិកា Facebook ដែលភាគច្រើនមិនធ្វើការដោយផ្ទាល់ សម្រាប់ក្រុមហ៊ុនហើយមិន តែងតែអាចធ្វើការពីផ្ទះបានទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top