បច្ចេកវិទ្យា

របាយការណ៍៖ ពិភពឌីជីថល ទាមទារទំនាក់ទំនងថ្មី សម្រាប់ក្រុមហ៊ុន និងអតិថិជន

ចិន៖យោងតាមរបាយការណ៍ ថ្មីចេញផ្សាយ ដោយក្រុមហ៊ុន ពិគ្រោះ យោបល់ផ្នែកទីផ្សារសកល Accentureថា ដើម្បីប្រកួតប្រជែង និងទទួលជោគជ័យ ក្នុងពិភព ឌីជីថល មាននៅគ្រប់ទីកន្លែង ក្រុមហ៊ុនត្រូវការតម្រង់ទិសដៅ របស់ខ្លួន ដើម្បីបង្កើតតម្លៃអាជីវកម្ម ជាមួយ នឹងគុណតម្លៃ ព្រមទំាងការរំពឹងទុក របស់អតិថិជន និងនិយោជិក របស់ពួកគេ សម្រាប់ការបង្កើត មូលដ្ឋានថ្មីសម្រាប់ការប្រកួតប្រជែង និងកំណើនយោងតាមការ ចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្នុងចំណោមនាយកប្រតិបត្តិអាជីវកម្ម និងព័ត៌មាន វិទ្យាជាង ៦.០០០ នាក់នៅទូទាំងពិភពលោកដែល Accenture បានស្ទង់មតិសម្រាប់របាយការណ៍នេះ នាយកប្រតិបត្តិជនជាតិចិន ៨៩ ភាគរយទទួលស្គាល់ថា បច្ចេកវិទ្យាបានក្លាយជា ផ្នែកមួយ ដែលមិនអាចវាស់ស្ទង់បាននៃបទពិសោធន៍របស់មនុស្ស។ ជាផ្នែកមួយ នៃការស្រាវជ្រាវ នៅឆ្នាំនេះ Accenture ក៏បានធ្វើការស្ទង់មតិលើអ្នកប្រើប្រាស់ ២០០០ នាក់ដែល ៨៩ ភាគរយនៃ អតិថិជនចិនរំពឹងថា ទំនាក់ទំនងរបស់ពួកគេជាមួយបច្ចេកវិទ្យានឹងលេចធ្លោ ជាងមុនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

របាយការណ៍បាននិយាយថា ប្រមាណ ៨៩ ភាគរយនៃអ្នកជំនួញ និងអ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់ប្រទេសចិនបានស្ទង់មតិជឿជាក់ថា ការប្រកួតប្រជែង ដោយជោគជ័យនៅក្នុងទសវត្សរ៍ថ្មីនេះទាមទារឲ្យអង្គការនានាបង្កើនទំនាក់ទំនង របស់ពួកគេ ជាមួយអតិថិជនជាដៃគូ។

បច្ចុប្បន្ននេះ ៥៥ ភាគរយនៃអង្គការចិនរាយការណ៍ អំពីការប្រើប្រាស់ គោលការណ៍រចនាដែលមានលក្ខណៈជាការរចនា ឬការផ្តោតលើមនុស្សដើម្បីគាំទ្រ ដល់ការសហការគ្នា រវាងម៉ាស៊ីន និងមនុស្ស៕

Most Popular

To Top