បច្ចេកវិទ្យា

នាវាផ្ទុកយន្តហោះចិន ធ្វើដំណើរក្បែរតៃវ៉ាន់ និងជប៉ុន

បរទេស៖ នាវាផ្ទុកយន្តហោះចិន នៅចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់តាម សមុទ្រចិនខាងកើត ហើយនេះជាសកម្មភាពមួយ ដែលធ្វើឲ្យក្រសួងការពារជាតិ ក្នុងប្រទេសជប៉ុននិងកោះតៃវ៉ាន់ រក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។

នាវាផ្ទុកយន្តហោះចិន អមដំណើរដោយនាវា ៥គ្រឿងផ្សេងទៀត ក្នុងក្រុមវាយប្រហាររបស់វា គឺនាវាពិឃាតសមត្ថភាពមីស៊ីលពីរគ្រឿង នាវាចម្បាំងពហុតួនាទីពីរគ្រឿង និងនាវាផ្គត់ផ្គង់ចម្បាំងរហ័សមួយគ្រឿង បានធ្វើនូវអ្វីដេលមន្ត្រីនាំពាក្យ កងទ័ពចិនហៅថា ជាសមយុទ្ធប្រក្រតីធម្មតា។

នាវាផ្ទុកយន្តហោះនោះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរកាត់តាមច្រកសមុទ្រមីយ៉ាកូ ស្ថិតនៅចន្លោះក្រុមកោះ Ryukyu របស់ជប៉ុន និងច្រកសមុទ្រ ហើយបន្ទាប់មកកាត់តាមខាងកើតតៃវ៉ាន់ ឆ្ពោះទៅដែនសមុទ្រចិនខាងត្បូង។ ទាំងទីក្រុងតូក្យូនិងទីក្រុងតៃប៉ិ បានប្រកាសថា ពួកគេបានធ្វើការឃ្លាំមើលអំពី ការធ្វើដំណើររបស់នាវាចិននេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top