មកទល់បច្ចុប្បន្ននេះអ្នកណាក៏បានស្គាល់ ហើយអំពីបុរសដ៏អស្ចារ្យគឺលោកមហាសេដ្ឋីពាន់លាន ជាអ្នកជំនួញផងនិងជាវិស្វករជនជាតិអាហ្វ្រិកខាងត្បូង Elon Musk គឺជាអ្នកច្នៃប្រឌិតឈានមុខគេមួយក្នុងពិភពលោក ក្នុងវិស័យធ្វើដំណើរទៅកាន់ទីអវកាស។ ក្រុមហ៊ុនរបស់គាត់ដែលមានឈ្មោះថាSpaceX កំពុងធ្វើការយ៉ាងខ្លាំងក្លា ទៅលើការបង្កើតយានអវកាសដែលមានតម្លៃថោក និងមានថាមពលខ្លាំង។
គ្រប់គ្នាគិតវាអាចទៅរួចនៅពេលដែល យានអវកាសទាំងនោះនឹងនាំមនុស្សដំបូងទៅកាន់ភពព្រះអង្គារនៅក្នុងរយៈប៉ុន្មានទសវត្សរ៍បន្ទាប់ហើយប្រសិនបើ SpaceX ពិតជាបានទទួលបានជោគជ័យក្នុងបេសកកម្ម ត្រួសត្រាយរបស់ខ្លួនមួយនេះមែននោះបុគ្គលដែមានឈ្មោះ Elon នឹងក្លាយឈ្មោះដែលមានទំនាក់ទំនងជារៀងរហូតជា មួយភពអង្គារMars។
The Vintage News ធ្លាប់ចេញផ្សាយកាលពីពេលកន្លងមកក៏ធ្លាប់បានសរសេរ អំពីអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរថា
កាលពីក្នុងឆ្នាំ ១៩៥២ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ដ៏ល្បីល្បាញម្នាក់ដែលមានឈ្មោះថា Wernher von Braunបានទស្សទាយថាបុគ្គល ដែលមានឈ្មោះថាElonគឺជាមនុស្សដែលនឹងនាំផ្លូវត្រួសត្រាយភពផែនដី ទៅផ្សារភ្ជាប់ជាមួយនឹងការធ្វើអាណានិគមនៃភពអង្គារ។
លោក Wernher von Braun គឺជាវិស្វករផងនិងអាកាសយានិកអាល្លឺម៉ង់ម្នាក់ ដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ នៃអាវុធនុយក្លេអ៊ែ
រមួយក្នុងចំណោមអាវុធនុយក្លេអ៊ែររបស់ អាល្លឺម៉ង់ក្នុងសម័យណាស៊ីសនិងអាវុធជាច្រើនទៀតដូចជា ជារ៉ូកែត V-2ដែលជាមីស៊ីលឆ្លងទ្វីបដំបូងបង្អស់របស់
ពិភពលោកប៉ុន្តែក្រោយមកបានផ្លាស់ មកនៅធ្វើការនៅក្នុងប្រទេសអាមេរិកហើយបង្កើនភាពល្បីល្បាញ របស់ខ្លួននៅទីនេះផងដែរ៕
ប្រែសម្រួល:ស៊ុនលី

