បច្ចេកវិទ្យា

Peter Crouch ព្រីនផ្ទាំងរូបរបស់ខ្លួន ដាក់ក្នងផ្ទះតម្លៃ ៤,៥លានផោន ដើម្បីបន្លាចចោរ

កីឡាករកំពស់ខ្ពស់របស់ជម្រើសជាតិអង់គ្លេស Peter Crouch បានបង្ហាញអារម្មណ៍ព្រួយបារម្ភខ្លាំងអំពីករណី ចោរគាស់ផ្ទះដែលបានកើតឡើង កាន់តែច្រើនឡើង ទៅលើកីឡាករល្បីៗ របស់អង់គ្លេសដូចជា Dele Alli និង Riyad Mahrez ជាដើម នាពេលកន្លងមក ។

នៅសប្តាហ៍នេះ The Sun បានចុះផ្សាយអំពីវិធីដ៏ចម្លែកមួយរបស់លោក Peter Crouch ដើម្បីការពារផ្ទះតម្លៃ៤,៥លានផោនរបស់គាត់។ Peter Crouch បានប្រើប្រាស់បន្ទះព្រីនជារូបទំហំប៉ុនមនុស្សធម្មតារបស់ខ្លួនជាច្រើននិងរក្សាទុកវានៅក្នុងផ្ទះរបស់គាត់ដោយគិតថាវានឹង អាចបន្លាចក្រុមចោរគាស់ផ្ទះបាន។

Crouch បានរំលឹកគ្រាដំបូងដែលគាត់បានរកនឹកឃើញពី វិធីដ៏ប្លែកមួយនេះគឺកាលពីគ្រាមួយដែលលោកចូលរួមក្នងកម្មវិធីរបស់ BBC ហើយបាននាំ មកវិញនូវរូបព្រីនរបស់លោកជា 2D ហើយក៏បានបោះវាចោលទៅក្នងបន្ទប់គេង ប៉ុន្តែក្រោយមកគាត់បែរជាបានភ្ញាក់ផ្អើលខ្លាំងវិញ នៅយប់បន្ទាប់ដោយសាររូប
2D មួយនោះ៕ ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top