បច្ចេកវិទ្យា

TikTokបាត់! អ្នកប្រើប្រាស់ វីដេអូជុំវិញ ពិភពលោក ចូលចិត្តវីដេអូ កំណត់ចំណុចសូន្យ ខណៈអ្នកខ្លះខ្លាចថានេះ ជាចុងបញ្ចប់ នៃកម្មវិធី

ចិន៖ប្រសិនបើវីដេអូរបស់អ្នកទាំងអស់ ដែលចូលចិត្តនៅលើ TikTok ត្រូវកំណត់ឡើងវិញទៅដល់ចំណុចសូន្យ ធ្វើឲ្យអ្នកប្រើប្រាស់រាប់ពាន់នាក់ នៅទូទាំងពិភពលោកមានការភ័យខ្លាច នោពេលកំពុងជួបប្រទះបញ្ហាជាមួយកម្មវិធីចែករម្លែកវីដេអូដ៏ពេញនិយមនោះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

វីដេអូដែលមានការចូលចិត្តរាប់ពាន់លាននាក់ ឥឡូវត្រូវបានបង្ហាញតែចំណុចសូន្យធ្វើឲ្យមានភាពវង្វេងស្មារតីនៅលើបណ្តាញសង្គម Twitter ដែលអ្នកប្រើប្រាស់ បានប្រមូលផ្តុំគ្នាដើម្បីចែករម្លែកការខកចិត្តរបស់ពួកគេ។ ទោះយ៉ាងណាអ្នកខ្លះបានលើកឡើងពីការព្រួយបារម្ភថា TikTok អាចនឹងត្រូវបិទជាស្ថាពរព្រោះ កន្លងមកមានពាក្យចចាមអារាមថានឹងមានថ្ងៃណាមួយ។

ភ្លាមៗបន្ទាប់ពីមានរបាយការណ៍លេចចេញមក TikTok បាននិយាយអំពីការដាច់ភ្លើងនៅលើបណ្តាញសង្គម Twitter ថា “ Hi TikTok community! យើងដឹងហើយថា អ្នកប្រើប្រាស់មួយចំនួនកំពុងមានបញ្ហាកម្មវិធី ធ្វើការដើម្បីដោះស្រាយបញ្ហា យ៉ាងឆាប់រហ័សហើយយើងនឹងចែករំលែកបច្ចុប្បន្នភាពនៅទីនេះ! ៕ដោយ៖លី ភីលីព

Most Popular

To Top