បច្ចេកវិទ្យា

សមាជិកសភាអាមេរិក ចោទប្រកាន់ក្រុមហ៊ុន Big Tech បំបាក់គូប្រជែង ដើម្បីបង្កើន ប្រាក់ចំណេញ

វ៉ាស៊ីនតោ៖ក្រុមហ៊ុនGoogle និង Facebookបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះការរំលោភ បំពានអំណាចទីផ្សាររបស់ពួកគេពី គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋក្នុងសវនាការដែលត្រូវបាន គេរំពឹងទុកថា នឹងដាក់នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា លេចធ្លោបំផុតចំនួន៤ រូបរបស់អាមេរិកយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រធានក្រុមប្រឹក្សាប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលបានបើកសវនាការនេះបាននិយាយថា នាយកប្រតិបត្តិទាំង៤រូបបានទទួលស្គាល់ទាក់ទងនឹងឥរិយាបទ។ លោក David Cicilline តំណាងប្រជាធិបតេយ្យម្នាក់បានប្រាប់ថា អ្វីដែលយើងបានមកពីសាក្សីនៅឯសវនាការបានបញ្ជាក់ភស្តុតាងដែលយើងបានប្រមូលកាលពីឆ្នាំមុន” ។

លោក Mark Zuckerberg របស់ក្រុមហ៊ុន Facebook Inc លោក Jeff Bezos របស់ក្រុមហ៊ុន Amazon.com Inc ម្ចាស់ក្រុមហ៊ុន Google Alphabet Inc លោក Sundar Pichai របស់ក្រុមហ៊ុន Apple និងលោក Tim Cook របស់ក្រុមហ៊ុន Apple Inc ដែលក្រុមហ៊ុនរបស់ពួកគេមានតម្លៃទីផ្សារប្រមាណ ៥ ពាន់ពាន់លានដុល្លារអាមេរិកនោះបានចោទប្រកាន់ជាច្រើនថា ពួកគេបានធ្វើឲ្យគូប្រជែងតូចៗក្នុងការស្វែងរក ចំណែកទីផ្សាររបស់ពួកគេ។

ការបើកសវនាការកាត់ខ្សែអាត់សំឡេងនេះ គឺជាលើកដំបូងហើយដែលនាយកប្រតិបត្តិទាំងបួនរូប បានបង្ហាញខ្លួនជាមួយគ្នានៅចំពោះមុខ សមាជិកសភា៕ដោយ៖លី ភីលីព

Most Popular

To Top