បច្ចេកវិទ្យា

អាមេរិកព្យាយាម បន្ថយការ នាំចូល អ៊ុយរ៉ានីញ៉ូមរុស្ស៊ី ដើម្បីជំរុញបង្កើន សន្ទុះឧស្សាហកម្ម នុយក្លេអ៊ែអាមេរិក

បរទេស៖ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រាងមួយ ជាមួយក្រុមហ៊ុន ថាមពលនុយក្លេអ៊ែរដ្ឋរបស់រុស្ស៊ី កាត់បន្ថយការនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូម ពីប្រទេសរុស្ស៊ី ក្នុងរយៈពេល២០ក្រោយ ក្នុងគោលបំណងមួយដើម្បីជំរុញបង្កើនរករ៉ែនិងថាមពល នុយក្លេអ៊ែក្នុងស្រុក។

ក្រសួងពាណិជ្ជកម្មអាមេរិកនិងក្រុមហ៊ុន Rosatom បានបង្កើតសេចក្តីព្រាងវិសោធនកម្ម ចំពោះកិច្ចព្រមព្រៀងព្យួរទុករុស្ស៊ីឆ្នាំ១៩៩២ ដើម្បីទប់ស្កាត់មិនឲ្យបោះបង់ចោល ដោយនៅបន្តកិច្ចព្រមព្រៀងនោះឲ្យដល់ឆ្នាំ២០៤០ ហយកាត់បន្ថយបន្តិចម្តងៗ នូវចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមដែលសហរដ្ឋអាមេរិកនាំមកពីរុស្ស៊ីសម្រាប់ចម្រាម ពី២០ភាគរយឲ្យនៅតែ១៥ភាគរយ ចាប់ផ្តើមពីឆ្នាំ២០២៨ទៅ។

រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wilbur Ross បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើសម្រេចចប់សព្វគ្រប់នោះ វានឹងចូលរួមចំណែកចំពោះការស្តារឡើងវិញ នូវអត្ថប្រយោជន៍ថាមពលនុយក្លេអ៊ែរបស់អាមេរិក និងការពារឧស្សាហកម្មក្នុងស្រុក ពីសារធាតុអ៊ុយរ៉ានីញ៉ូមដែលគេបោះចោលរបស់រុស្ស៊ី”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top