ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Evoque ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះវាចែកចេញជា ៥ម៉ូដែលឯណោះ។
ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ៤៣ ៣០០ដុល្លារ សម្រាប់ម៉ូដែល Evoque S P250 (Base Model) និងចាប់ពី ៥៣ ៤០០ដុល្លារ សម្រាប់ម៉ូដែលខ្ពស់បំផុត R-Dynamic HSE P250។ ទោះជាយ៉ាងណា គ្រប់ម៉ូដែលទាំងអស់ នឹងបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៦សេះដូចគ្នា។
ជាមួយគ្នានេះដែរ វាក៏មានបំពាក់ បច្ចេកវិទ្យាជំនួយការបើកបរ Advanced Driver Assistance ដោយក្នុងនោះ រួមមានទាំងមុខងារ Rear Collision Monitor, កាមេរ៉ា 3D មើលឃើញមួយជុំរថយន្ត, កាមេរ៉ាមើលក្រោមរថយន្ត ClearSight Ground View4 និង កាមេរ៉ាមើលក្រោយរថយន្ត ClearSight Rear View Mirror4.5 ផងដែរ។
ក្រៅពីនោះ វាបានបន្ថែមពណ៌ថ្មី ២ ហៅថា Portofino Blue និង Lantau Bronze ជាមួយនឹងយ៉ាន់ថ្មីទំហំ ១៨អ៊ីញ ពណ៌ខ្មៅរលោង៕ ប្រភព៖ sabay