បច្ចេកវិទ្យា

សេដ្ឋី Bill Gates ព្រមានថា​ បើមិនមានលុយដូច Elon Musk កុំចង់លូក Bitcoin

មហាសេដ្ឋីពិភពលោកទី៤ Bill Gates មិនមែនជាមនុស្សគាំទ្រ Bitcoin នោះទេ ត្បិតក្នុងហេតុផលជាអ្នកការពារបរិស្ថាន តាមរយៈមូលនិធិ The Gates Foundation របស់គាត់កន្លងមក។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីរូបនេះបញ្ជាក់ថា Bitcoin ប្រើប្រាស់ថាមពលអគ្គិសនីជាច្រើន ហើយលើសពីនេះ វាក៏គ្រោះថ្នាក់ផងដែរ ចំពោះអ្នកមានទឹកប្រាក់តិចតួចក្នុងដៃ ដែលចង់វិនិយោគ ជាមួយរូបិយបណ្ណអេឡិចត្រូនិចមួយនេះ។

ថ្លែងក្នុងបទសម្ភាសន៍ Bloomberg លោក Bill Gates បាននិយាយថា Elon Musk មានលុយរាប់ពាន់លានដុល្លារ គាត់មិនបារម្ភទេថា Bitcoin ចុះថ្លៃឬឡើងនោះ ប៉ុន្ដែគាត់បារម្ភចំពោះអ្នកដែលមិនមានលុយច្រើនដូច Elon Musk ត្រូវតែប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា អ្នកមិនមាន ទ្រព្យសម្បត្តិច្រើន គួរបារម្ភពិតមែន ព្រោះថាកាលពី ថ្ងៃអង្គារ កន្លងទៅនេះ Bitcoin បានធ្លាក់ថ្លៃ ១៣% ដោយបានធ្លាក់ពី តម្លៃខ្ពស់បំផុត មិនធ្លាប់មាន ៥៨៣៥៤ដុល្លារ មកនៅត្រឹម ៤៦៨១៧ដុល្លារ តែប៉ុណ្ណោះ។ ចំនួនធ្លាក់ថ្លៃយ៉ាងគំហុកនេះជាផលប៉ះពាល់ខ្លាំងបំផុត ចំពោះអ្នកវិនិយោគតូចៗ ប៉ុន្ដែមិនទាន់រង្គើដល់ Elon Musk ដូច Bill Gates បានបញ្ជាក់ពីខាងលើដូច្នោះដែរ៕

Most Popular

To Top